នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ស្នេីសុំប្រទេសហត្ថលេខីមហាអនុតំបន់ទន្លេមេគង្គទាំងអស់បន្តអនុវត្តផែនការសកម្មភាពត្រួតពិនិត្យគ្រឿងញៀនអនុតំបន់ទី១១
May 27, 2020    អ្នកទស្សនា :

      ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្លែងបែបនេះ នៅក្នុងពិធីបេីកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ មន្រ្តីសម្របសម្រួលប្រទេសហត្ថលេខី អនុស្សារណ:នៃការយោគយល់គ្នា(MOU)ស្តីពីការត្រួតពិនិត្យគ្រឿងញៀនក្នុងមហាអនុតំបន់ទន្លេមេគង្គ ដែលមានប្រទេសកម្ពុជា ចិន ភូមា ឡាវ ថៃ វៀតណាម និងអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្ម UNODC នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ ។ 

      ក្នុងឱកាសនោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានមានប្រសាសន៍ថ្លែងថា ដោយសារបញ្ហាCovid-19 យេីងពុំទាន់អនុវត្តន៍បាននូវផែនការសកម្មភាពត្រួតពិនិត្យគ្រឿងញៀនអនុតំបន់ទី១១ ក្រោមការជួយឧបត្ថម្ភរបស់អង្គការUNODCឡេីយ និងសុំស្នេីអង្គប្រជុំរបស់យេីងជជែកពិភាក្សាគ្នារកឲ្យឃេីញនូវដំណោះស្រាយសមស្របណាមួយដេីម្បីអនុវត្តន៍ផែនការសកម្មភាពអនុតំបន់នេះ ឈានទៅឆ្លេីយតបឲ្យបានទៅនឹងការគំរាមកំហែងដោយគ្រឿងញៀនបច្ចុប្បន្ននេះ។ 

      ក្នុងឱកាសនោះ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងបន្តថា ស្របពេលដែលយេីងមានបញ្ហាជំងឺCovid-19 កិច្ចសហប្រតិបត្តិការគ្នាទាំងក្នុងតំបន់ និងលេីសកលលោកមានការធ្លាក់ចុះ បានធ្វេីឲ្យ ក្រុមឧក្រិដ្ឋជនអន្តរជាតិដែលមានអង្គការចាត់តាំងបានបង្កេីនការឃុបឃិយជាមួយពួកឧក្រិដ្ឋគ្រឿងញៀនក្នុងស្រុកធ្វេីសកម្មភាពល្មេីសច្បាប់កាន់តែសកម្ម និងខ្លាំងក្លាជាងមុន ដែលបាននឹងកំពុងក្លាយជាឧបសគ្គរារាំងក្នុងការអនុវត្តផែនការអនុតំបន់ដែលរៀបចំដោយអង្គការUNODC។ 

      ជាមួយគ្នានេះ កម្ពុជា បានចូលរួមសកម្មភាពជាមួយតំបន់ និងសាកលលោក ខិតខំប្រឹងប្រែង បង្ការ ទប់ស្កាត់ ដោយយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់នូវយុទ្ធសាស្រ្តពហុវិស័យស្តីពីការងារត្រួតពិនិត្យគ្រឿងញៀន និងបន្តអនុវត្តយ៉ាងសកម្មនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស ក្នុងឆ្នាំ២០១៩ បង្រ្កាបបានបទល្មេីសគ្រឿងញៀនចំនួន៩៨០៦ករណី ឃាត់ខ្លួនជនសង្ស័យបាន២០.៤៩០នាក់ ចាប់យកគ្រឿងញៀនគ្រប់ប្រភេទបាន៧៥០គីឡូក្រាម៕

ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ