សម្ដេចក្រឡាហោម ស ខេង៖ ២៦ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ សមត្ថកិច្ចឃាត់យានយន្ដល្មើសច្បាប់ជិត៤ម៉ឺនគ្រឿង
May 27, 2020    អ្នកទស្សនា :

      សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈគណ:កម្មាធិការជាតិសុវត្ដិភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ថា ក្នុងរយៈពេល២៦ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅប្រទេសកម្ពុជា សមត្ថកិច្ច បានធ្វើការឃាត់យានយន្ដល្មើសច្បាប់បានចំនួន៣៨១៨៩គ្រឿង ក្នុងនោះ ម៉ូត២៧៨១២គ្រឿង និងរថយន្ដចំនួន១០៣៧៧គ្រឿង។

      ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ របស់ គ.ជ.ប.ជ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២០ នៅស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា មានប្រជាពលរដ្ឋច្រើនលើសលុប ចូលរួមគាំទ្រការរឹតបន្ដឹងច្បាប់ចរាចរណ៍ ព្រមទាំងគោរពច្បាប់ចរាចរណ៍ផងដែរ។

      សម្ដេចក្រឡាហោម មានប្រសាសន៍ថា «លទ្ធផលរឹតបន្ដឹងច្បាប់ចរាចរណ៍ រយៈពេល២៦ថ្ងៃ ពិន័យ ៣៨១៨៩ករណី ក្នុងនោះ ម៉ូតូ ២៧៨១២គ្រឿង ស្មើនឹង៧៣% មួក៧៩% សញ្ញា ចរាចរណ៍ ១០% ស្រវឹង១% លើសចំណុះ១% ទូរស័ព្ទ១%។ ចំណែករថយន្ដ ១០៣៧៧ករណី ស្នើនឹង២៧% ខ្សែក្រវ៉ាត២៧% ល្បឿន៣០% ទូរស័ព្ទ៧% សញ្ញាចរាចរណ៍៨% លើសចំណុះ ៥% អត់បណ្ណបើកបរ៣% អត់ផ្លាកលេខ២% ស្រវឹង១%»។

      សម្ដេចក្រឡាហោម ក៏បានអំពាវនាវទៅដល់សមត្ថកិច្ចចំពោះគោលការណ៍រឹតបន្ដឹងច្បាប់ចរាចរណ៍ មិនដកថយឡើយ គឺត្រូវអនុវត្ដបន្ដទៀត ដើម្បីធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ចរាចណ៍នៅកម្ពុជា។ ជាពិសេស សមត្ថកិច្ចត្រូវមានការគោរពក្រមសីលធម៌វិជ្ជាជីវៈ ទន់ភ្លន់ តែម៉ឺងម៉ាត់ ដើម្បីការគាំទ្រ និងចូលរួមពីប្រជាពលរដ្ឋ។

      សម្ដេចក្រឡាហោម នៅតែបញ្ជាក់បន្ថែមទៅកាន់ សមត្ថកិច្ចទាំងអស់ថា មិនត្រូវឃាត់រថយន្ដណា ដែលមិនល្មើស ច្បាប់ឡើយ ប៉ុន្តែ បើសិនមានរថយន្ដល្មើសច្បាប់ សមត្ថកិច្ចត្រូវសួរនាំរកឯកសារពាក់ព័ន្ធទាំងអស់៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ