សម្ដេចក្រឡាហោម ស ខេង គាំទ្រចំពោះយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅក្នុងពន្ធនាគាររបស់រដ្ឋមន្រ្តីក្រសួងយុត្ថិធម៌ 
May 27, 2020    អ្នកទស្សនា :

      សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា យុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នេះ គឺពិតជាមានសារៈសំខាន់ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅដល់កិត្យានុភាពរបស់កម្ពុជា ក្នុងការលើកកម្ពស់ដោះស្រាយ បញ្ហាអសកម្មនានា នៅក្នុងពន្ធនាគារផងដែរ។ 

      សម្តេចក្រឡាហោមបានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយរបាយការណ៍ជាតិការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់គណៈកម្មធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។

      សម្ដេចក្រឡាហោម បានមានប្រសាសន៍បន្តថា សម្រាប់យុទ្ធនាការនេះផងដែរ ក៏បានចូលរួម ដោះស្រាយបញ្ហាជាច្រើនដល់រាជរដ្ឋាភិបាលដោយក្នុងនោះរួមមាន ភាពចង្អៀតណែនក្នុងពន្ធនាគារ និងជួយកាត់បន្ថយការចំណាយថវិកា ក្នុងការផ្គត់ផ្គង់អ្នកជាប់ឃុំ រួមទាំងបញ្ហាសិទ្ធិមនុស្សផងដែរ។ 

ទន្ទឹមនឹងនេះ សម្ដេចក្រឡាហោម ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវធ្វើយ៉ាងណា គ្រប់គ្រងអោយបាននូវរាល់អ្នកជាប់ឃុំទាំងអស់ដែល ត្រូវបានក្រសួងយុត្តិធម៌ សម្រេចសម្រាលបន្ធូរបន្ថយទោស ហើយដោះលែងទៅតាមមូលដ្ឋានរបស់ខ្លួន។

      ប្រសាសន៍សម្តេច៖ ក្នុងយុទ្ធនាការនេះផងដែរ តុលាការអាចនឹងដោះលែងអ្នកជាប់ឃុំណាដែលបានអនុវត្តទោសបានជិតចប់ ហើយប្រព្រឹត្តបទល្មើសស្រាល មិនមែនជាបទល្មើសឧក្រិដ្ឋ។ ចឹងវាអាចធ្លាក់ជាបន្ទុករបស់រដ្ឋបាលដែនដីរបស់យើងដូចជាសមត្ថកិច្ច នគរបាល កងរាជអាវុធហត្ថ ដើម្បីគ្រប់គ្រងសន្តិសុខនៅកន្លែងនោះ។ 

      ពាក់ព័ន្ធនឹងចំណុចនេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងដែរថា ការអនុវត្តទាំងអស់នេះ ត្រូវធ្វើតាមនីតិវិធីច្បាប់ ក្នុងករណីបទល្មើសស្រាល ហើយច្បាប់ បានអនុញ្ញាត ប៉ុន្តែយើងត្រូវព្យាយាមគ្រប់គ្រងមុខសញ្ញា ថាគាត់បានកែប្រែខ្លួនឬយ៉ាងណា ប្រសិនបើមិនកែប្រែខ្លួនទេ ច្បាប់ត្រូវអនុវត្តបន្តទៀត៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ