ក្រសួងមហាផ្ទៃ ៖ ពលករខ្មែរទៅថៃតាមរយៈមេខ្យល់ គឺជារលកទី២នៃការជួញដូរមនុស្ស
May 27, 2020    អ្នកទស្សនា :

      លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងថា មានប្រជាពលរដ្ឋ និងពលករខ្មែរ ចូលទៅប្រទេសថៃតាមមេខ្យល់ គឺជារលកទី២នៃការជួញដូរមនុស្ស។

      ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ របស់ គ.ជ.ប.ជ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២០ នៅស្ដីការក្រសួងមហាផ្ទៃ លោកជំទាវ ជូ ប៊ុនអេង បានឲ្យដឹងថា នៅក្នុងស្ថានភាព កូវីដ-១៩ មានមេខ្យល់ នាំពលករខ្មែរ ត្រឡប់ចូលប្រទេសថៃវិញជាហូរហែ ហើយត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជូលត្រឡប់មកកម្ពុជាវិញជាបន្ដបន្ទាប់។ លោកជំទាវ បន្ដថា បញ្ហាទាំងនេះធ្វើឲ្យពលករខ្មែរខាត់បង់ថវិកាជាច្រើន តាមរយៈមេខ្យល់រាប់ពាន់បាតផងដែរ ជាពិសេស ក៏ខាត់ពេលវេលាដែលធ្វើដំណើរគេចវេសពីសមត្ថកិច្ចមិនបានទៅដល់គោលដៅ ព្រោះសមត្ថកិច្ចថៃឃាត់ខ្លួន និងចាប់បញ្ជូនត្រឡប់មកកម្ពុជាវិញ ហើយពេលមកកម្ពុជាវិញ ត្រូវដាក់ដោយឡែករយៈពេល១៤ថ្ងៃបន្ថែមទៀត។

      លោកជំទាវ ជូ ប៊ុនអេង មានប្រសាសន៍ថា «នេះជារលកថ្មីនៃអំពើជួញដូរមនុស្សឆ្លងដែន ដែលនាងខ្ញុំ ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សូមអំពាវនាវទៅដល់ ក្រុមការងារទាំងអស់ ជាពិសេសថ្នាក់ក្រោមជាតិ បង្កើនការយកចិត្តទុក ដាក់និងអនុវត្តជាមួយរាជរដ្ឋាភិបាល»៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ