កម្ពុជា និងសហរដ្ឋអាមេរិក បង្ហាញក្តីសង្ឃឹមលើភាពរីកចំរើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ
May 26, 2020    អ្នកទស្សនា :

      សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះកិច្ច សហប្រតិបត្តការនៃទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេសចាប់តាំងពីការ ចាប់ផ្តើមអាណត្តិការងាររបស់ ឯកឧត្តម Patrick Murphyនៅកម្ពុជា។

      សម្តេចក្រឡាហោម ក៏បង្ហាញក្តីសង្ឃឹមថាទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងអាណត្តិការងាររបស់ឯកឧត្តមនឹងនៅតែបន្តរីកចំរើនបន្ថែមទៀត។ សម្តេចក្រឡាហោម ក៏បានមានប្រសាសន៍បែបនេះនារសៀលថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី នៅទីស្ដីការក្រសួងមហាផ្ទៃ។

      ជាការឆ្លើយតបទៅនឹងប្រសាសន៍ស្វាគមន៍របស់សម្តេចក្រឡាហោម ចំពោះទំនាក់ទំនងជារួមរបស់ប្រទេសទាំងពីរ ឯកឧត្តម Patrick Murphy ក៏បានកត់សម្គាល់នូវកិច្ចសហប្រតិបត្តការល្អទៅលើចំណុចពីរ គឺទី១ទៅ​លើស្ថាប័ន​អនុវត្តច្បាប់ និងទី២ទៅលើវិស័យសុខភាពសាធារណៈ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ