សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងការប្រកួតកីឡាប៉េតង់ " ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១៧" នៅពហុកីឡាដ្ឋានជាតិអូរឡាំពិក
September 11, 2017    អ្នកទស្សនា :

នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី និងជាប្រធានសហព័ន្ធប៊ូល និងប៉េតុងកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងការប្រកួតកីឡាប៉េតង់ " ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១៧" នៅពហុកីឡាដ្ឋានជាតិអូរឡាំពិក។
កម្មវិធីប្រកួតចាប់ផ្តើមពីថ្ងៃទី ០៨ ដល់ ១១ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានខ្លឹបចំនួន៣៦ខ្លឹប  ចូលរួមក្នុងការប្រកួតយកពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី១៧ ប្រចាំឆ្នាំ២០១៧ ដែលមានកីឡាករកីឡាការិនី សរុបចំនួន៣៩០នាក់។ ក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រ មានចំនួន០២ប្រកួត គឺប្រកួតផ្នែកបុរស១ នារី១ ហើយជ័យលាភីលេខ១                 ផ្នែកបុរសពានធំ បានទៅលើក្រុម កីឡាករក្រសួងការពារជាតិ (១៣-១១ គ្រាប់)
     ចំណែក ជ័យលាភីលេខ១ ផ្នែកពាននារី បានទៅលើក្រុមកីឡាការិនី យោធភូមិភាគពិសេស (១៣-០៥)។
បន្ទាប់ពីប្រកួតចប់ អនុប្រធានសហព័ន្ធប៊ូលនិងប៉េតង់កម្ពុជា តាងនាមឱ្យគណៈកម្មការរៀបចំការប្រកួត បានធ្វើសេចក្តីរាយការណ៍គោរពជូន សម្តេចក្រឡាហោម ជ្រាប ពីព្រឹត្តិការណ៍ប្រកួតប៉េតង់រយះពេល០៤ថ្ងៃនេះ។
   ជាកិច្ចបញ្ចប់ សម្តេចក្រឡាហោម បានមានមតិសំណេះសំណាល និងកោតសរសើរដល់កីឡាករកីឡាការិនីទាំងអស់ ដែលបានទទួលជ័យលាភីពិភពលោក ទាំងមេដាយមាស ប្រាក់ និងសំរិទ្ធិ មិនត្រឹមតែប៉ុណ្ណោះអាចធ្វើឱ្យពិភពលោកទទួលស្គាល់លើឆាកអន្តរជាតិ ដូចដែលបានទទួលជ័យលាភីពីស៊ីហ្គេមលើកទី២៩ នៅម៉ាឡេស៊ី កន្លងមក។ មិនត្រឹមតែប៉ុណ្ណោះ សម្តេចក្រឡាហោម បានលើកទឹកចិត្តដល់សហព័ន្ធកម្ពុជា និងកីឡាករកីឡាការិនីទាំងអស់ ឱ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងត្រៀមប្រកួតពេលខាងមុខ ព្រោះកម្ពុជានិងធ្វើជាម្ចាស់ផ្ទះ។ សម្តេចក្រឡាហោម បានយល់ព្រមនូវសំណើរបស់សហព័ន្ធ ដោយផ្តល់នូវអាគារធ្វើការចំនួន ០១ខ្នង និងសម្ភារផ្សេងៗជាច្រើនទៀត ព្រមទាំង បានប្រគល់ "ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១៧ " ដល់កីឡាករ ដែលទទួលបានជ័យលាភីលេខ១ក្នុងវគ្គផ្តាច់ព្រ័ត្រ ឆ្នាំ២០១៧ ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ