ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបន្តពិនិត្យ និងកែសម្រួលខ្លឹមសារសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតគណៈកម្មការជាតិប្រឆាំងទារុណកម្ម
May 18, 2020    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិនិត្យ និងកែសម្រួលខ្លឹមសារសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតគណៈគណៈកម្មាធិការជាតិប្រឆាំង ទារុណកម្ម ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម នុត សា អាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុកបុកម្នេញ ឬទណ្ឌកម្ម ដោយមានការចូលរួមពី រដ្ឋលេខាធិការ ក្រុមប្រឹក្សានីតិកម្ម អគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ មន្រ្តីជំនាញផ្នែកច្បាប់ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនផងដែរ។

      មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ប៊ុន ហុន បានឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិក្សាទៅលើច្បាប់នៃការបង្កើតគណៈកម្មការជាតិប្រឆាំងទារុណកម្ម ដោយសារពាក់ព័ន្ធជាមួយកម្ពុជា ជារដ្ឋភាគីហត្ថលេខីនៃអនុសញ្ញាស្តីពីការប្រឆាំងការធ្វើទារុណកម្ម យោងតាមស្មារតីនេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក៏បានអនុញ្ញាតឱ្យបង្កើតគណៈគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដែលយើងនឹងពិភាក្សានាពេលនេះ។

      សូមជម្រាបថា ច្បាប់នេះមានគោលបំណងបង្កើតគណៈកម្មធិការជាតិប្រឆាំងទារុណកម្ម ដើម្បីធានាការពារជនទាំងឡាយដែលត្រូវបានដកហូតសេរីភាពឱ្យរួចផុតពីការធ្វើទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មដទៃទៀត ដែលឃោឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប ដោយដាក់វិធានការត្រួតពិនិត្យជាទៀងទាត់ នៅកន្លែងឃុំឃំាងនានា និងទីកន្លែងដែលជនទាំងឡាយណាត្រូវបាន ឬអាចត្រូវបានដកហូតសេរីភាព។

      ជាងនេះទៅទៀត ច្បាប់នេះ មានវិសាលភាពអនុវត្តនៅគ្រប់ទីកន្លែងឃុំឃាំង ជនទាំងឡាយណាត្រូវបានឬអាចត្រូវបានដកហូតសេរីភាពនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ