សម្តេចក្រឡាហោម ស ខេង ផ្ញើសាររំលែកមរណទុក្ខជូនចំពោះលោកជំទាវ សួស ណារ៉ា និងក្រុមគ្រួសារ
May 17, 2020    អ្នកទស្សនា :

      សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានផ្ញើសារចូលរួមរំលែកមរណទុក្ខ ជាមួយលោកជំទាវ សួស ណារ៉ា និង ក្រុមគ្រួសារសព ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអតីតរដ្ឋមន្ត្រីក្រសួងធម្មការនិង សាសនា ដែលបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ ៨២ឆ្នាំដោយរោគគាពាធ។

      សម្តេចក្រឡាហោម ស ខេង បានចាត់ទុកថា ឯកឧត្តម ហ៊ឹម ឆែម គឺជាបញ្ញវន្តដ៏ឆ្នើម មួយរូបដែលបានចូលរួមចំណែកតស៊ូបម្រើយ៉ាងសកម្មប្រកបដោយស្វាមីភក្តិយ៉ាងស្មោះស្ម័គ្រក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្ររហូតដល់នាទីច្រុងក្រោយនៃជីវិរបស់ឯកឧត្តម។ ជាងនេះទៀត មរណភាពរបស់ ឯកឧត្តម ហ៊ឹម ឆែមគឺជាការបាត់បង់នូវស្វាមី ឳពុក និងជីតាជាទីគោរព ស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ក្រុមគ្រួសារ មិនតែប៉ុណ្ណោះទេ ថែមទាំងបានបាត់បង់នូវឥស្សរជនជាន់ខ្ពស់មួយរូបរបស់ជាតិដែលបានលះបង់កម្លាំងកាយ និងប្រាជ្ញាស្មារតីមិនខ្លាចនឿយហត់ ចូលរួមកសាងសង្គមជាតិ តាមរយៈការលើកកម្ពស់នូវគុណតម្លៃវប្បធម៌ និងព្រះពុទ្ធសាសនា។

      តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងនគរបាលជា តិ នៃក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ហ៊ឹម ឆែម បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ