ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សកម្លាំងប្រជាធិបតេយ្យ ក្នុងបញ្ជីគណបក្សនយោបាយ អនុញ្ញាតឲ្យធ្វើសកម្មភាពជាផ្លូវការ 
May 15, 2020    អ្នកទស្សនា :

      ក្រសួងមហាផ្ទៃ បានសម្រេចចុះឈ្មោះគណបក្សកម្លាំងប្រជាធិបតេយ្យ ក្នុងបញ្ជីគណបក្សនយោបាយ ដើម្បីអនុញ្ញាតឲ្យធ្វើសកម្មភាពជាផ្លូវការ ដោយមានឈ្មោះសរសេរជាអក្សរកាត់ «គ.ក.ប» និងមានអាស័យដ្ឋាននៃទីស្នាក់ការកណ្ដាលតាំងនៅផ្ទះលេខ៦៦៧E ផ្លូវលំ ភូមិ៧ បុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

      ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសនេះកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ដែលបញ្ជាក់ថា បានចុះឈ្មោះគណបក្សកម្លាំងប្រជាធិបតេយ្យក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានឈ្មោះសរសេរជាអក្សរកាត់ «គ.ក.ប » និងមានអាស័យដ្ឋាននៃទីស្នាក់ការកណ្ដាលតាំងនៅផ្ទះលេខ៦៦៧E ផ្លូវលំ ភូមិ៧ បុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

      ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវស្របតាមលក្ខខណ្ឌនានា ក្រសួងមហាផ្ទៃ បានណែនាំឲ្យគណបក្សកម្លាំងប្រជាធិបតេយ្យ ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ៕ រតនា 

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ