អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីលទ្ធផល នៃការចុះអង្កេតស្រាវជ្រាវលើករណីបណ្តឹងរបស់ប្រជាពលរដ្ឋ
May 13, 2020    អ្នកទស្សនា :

     នារសៀលថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញបើកកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីលទ្ធផល នៃការចុះអង្កេតស្រាវជ្រាវ ករណីបណ្តឹងរបស់ប្រជាពលរដ្ឋមួយរូប គោរពជូន សម្តេចក្រឡាហោម មេត្តាជួយរកយុត្តិធម៌ ដោយចោទប្រកាន់ លោកអភិបាលរងក្រុងដូនកែវមួយរូប ខេត្តតាកែវ និងបក្សពួកថា បានអនុវត្តដោយបង្ខំមានភាពមិនប្រក្រតី លំអៀងខុសនឹងនីតិវិធីរដ្ឋបាល ព្រមទាំងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ថែមទាំងបំពានប៉ុនប៉ងរំលោភកាន់កាប់ដីធ្លីដែលជាកម្មសិទ្ធិ និងស្របច្បាប់របស់គាត់ទៀតផង។

      កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និង មានការអញ្ជើញចូលរួមពី  ឯកឧត្តម អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ