អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីលទ្ធផល នៃការចុះអង្កេតស្រាវជ្រាវករណីចំនួន២
May 13, 2020    អ្នកទស្សនា :

      ព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីលទ្ធផល នៃការចុះអង្កេតស្រាវជ្រាវ ចំនួន២ករណីមានដូចខាងក្រោមោះ

-ករណីបណ្តឹងរបស់ប្រជាពលរដ្ឋមួយរូប គោរពជូន សម្តេចក្រឡាហោម មេត្តាជួយរកយុត្តិធម៌ ដោយចោទប្រកាន់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលចំនួន២រូប ស្លៀកពាក់ឯកសណ្ឋានជានគរបាល និង៤រូបទៀត ស្លៀកពាក់ជាស៊ីវិល ចំណុះអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានចាប់ខ្លួនប្តីរបស់អ្នកស្រីដោយចោទថាជាអ្នកជួញដូរគ្រឿនញៀនទាំងអយុត្តិធម៌ទៅវិញ ដែលសង្គមកំពុងស្ពប់ខ្ពើមនោះ។

-ករណីសារព័ត៌មានចុះផ្សាយថា វរសេនាតូចការពារព្រំដែនគោក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឃុបឃិតជាមួយឈ្មួញ អនុញ្ញាតឱ្យនាំចូលទំនិញគេចពន្ធ និងនាំពលករឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ ព្រោះតែប្រយោជន៍តាមច្រករបៀងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

      កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និង មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ