សម្តេចក្រឡាហោម ស ខេង ថ្វាយសារលិខិតថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៦៧យាងចូល ៦៨ព្រះវស្សា
May 12, 2020    អ្នកទស្សនា :

     ក្នុងឱកាសដ៏មហានក្ខត្តឬក្សថ្លៃថ្លានៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាជាអម្ចាស់ជីវិតលើត្បូង គម្រប់៦៧ យាងចូល៦៨ព្រះវស្សា ទូលព្រះបង្គំតាងនាមថ្នាក់ដឹកនាំ មន្ដ្រីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ សូមព្រះបរមរាជានុញ្ញាតសម្ដែងនូវគារវកិច្ចប្រកបដោយមនោសញ្ចេតនា និងទឹកចិត្តរំភើបរីករាយយ៉ាងក្រៃលែងថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

      ទូលព្រះបង្គំ សូមព្រះបរមរាជានុញ្ញាត្តសម្ដែងនូវអំណរសាទរប្រកបដោយស្វាមីភក្តិ និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅចំពោះព្រះរាជគុណូបការៈ និងព្រះមហាករុណាទិគុណដ៏ថ្លៃថ្លាជាទីបំផុតរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលជានិច្ចកាលព្រះអង្គតែងលះបង់កម្លាំងព្រះកាយពល និងព្រះបញ្ញាញាណបម្រើដោយស្មោះស្ម័គ្រនៅគ្រប់កាលៈទេសៈ ក្នុងបុព្វហេតុជាតិ ព្រមទាំងតែងយកព្រះទ័យទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងប្រជារាស្ដ្រខ្មែរ បានរស់នៅក្នុងសុខសន្ដិភាព និងវឌ្ឍនភាព ក្រោមព្រះបារមីដ៏ពិសិដ្ឋនៃព្រះបរមសិរិរាជសម្បត្តិរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។

     នាឱកាសប្រកបដោយសិរីមង្គលឧត្តុង្គឧត្តមនេះ ទូលព្រះបង្គំសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតច្ឆត្រ សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គមានព្រះកាយពលរឹងមាំ និងព្រះបញ្ញាញាណភ្លឺថ្លា ព្រមទាំងបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្ដ្រខ្មែរតរៀងទៅ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ