អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីលទ្ធផល នៃការអង្កេតស្រាវជ្រាវ លើករណីចំនួន២
May 07, 2020    អ្នកទស្សនា :

      នារសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីលទ្ធផល នៃការអង្កេតស្រាវជ្រាវ ចំនួន២ករណីមានដូចខាងក្រោម÷

- ករណីបណ្តឹងរបស់ប្រជាពលរដ្ឋគោរពជូនសម្តេចក្រឡាហោមមេត្តាជួយដោះស្រាយដោយប្តឹងលោកស្រីវរសេនីយ៍ត្រីមួយរូប  ថាសន្យាជួយរត់ការឱ្យចូលក្របខណ្ឌនគរបាលជាតិ ជាថ្នូរនឹងប្រាក់។

- ករណីសារព័ត៌មានចុះផ្សាយថា មន្ត្រីបម្រើការងារនៅច្រកទ្វារព្រំដែនអន្តរជាតិមួយ បានឃុបឃិតគ្នាប្រើវិធីគៀបយកលុយពីប្រជាពលរដ្ឋដែលបានឆ្លងដែនចូលប្រទេសថៃ ថែមទាំងបានអនុញ្ញាតឱ្យទំនិញគេចពន្ធ និងទំនិញបង់ពន្ធដែរ តែបង់មិនគ្រប់តាមចំនួនកំណត់ អាចនាំចូលពីប្រទេសថៃបានយ៉ាងរលូន។

      កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និង មានការអញ្ជើញចូលរួមពី  ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ