ក្រសួងមហាផ្ទៃ ចេញសេចក្តីជូនដំណឹងស្ដីពីការដាក់ដេញថ្លៃជាសាធារណៈជ្រើសរើសក្រុមហ៊ុន/សហគ្រាស សម្រាប់ជួសជុលសម្ភារបច្ចេកទេស
May 07, 2020    អ្នកទស្សនា :

      ក្រសួងមហាផ្ទៃ សូមជូនដំណឹងដល់បណ្ដាក្រុមហ៊ុន/សហគ្រាស (គិតទាំង សហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា ក្រសួងមហាផ្ទៃ ផ្នែករដ្ឋបាលទូទៅ នឹងដាក់ឲ្យពិគ្រោះថ្លៃ និងដេញថ្លៃ ជាសាធារណៈជ្រើសរើស ក្រុមហ៊ុន/សហគ្រាស សម្រាប់ជួសជុល សម្ភារបច្ចេកទេស។

      សម្ភារ ដែលត្រូវការដេញថ្លៃ រួមមាន ៖ ការជួសជុលម៉ាស៊ីនកុំព្យូទ័រ ម៉ាស៊ីនហ្វូតកូពី និងម៉ាស៊ីព្រីនធ័រ តាមបណ្ដានាយកដ្ឋាន អង្គភាពនានា របស់ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២០, ការជួសជុលរថយន្ដ តាមបណ្ដានាយកដ្ឋាន អង្គភាពនានារបស់ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២០, ការជួសជុលម៉ាស៊ីនត្រជាក់ តាមបណ្ដានាយកដ្ឋាន អង្គភាពនានារបស់ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២០, ការផ្គត់ផ្គង់ម៉ូតូចំនួន៥គ្រឿង, ការផ្គត់ផ្គង់សំបកកង់រថយន្ដ។

      ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា ក្រសួងមហាផ្ទៃបានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន /សហគ្រាស បំពេញដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅអង្គភាពលទ្ធកម្ម ផ្នែករដ្ឋបាលទូទៅ នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដែលមានអាសយដ្ឋាន ក្នុងទីស្ដីការក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០តទៅ រៀងរាល់ម៉ោងធ្វើការ ឬទាក់ទងតាមទូរស័ព្ទលេខ ០២៣ ៧២៦ ០៤៥៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ