អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែមេសា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែឧសភាឆ្នាំ២០២០
May 07, 2020    អ្នកទស្សនា :

      ព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែមេសា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែឧសភាឆ្នាំ២០២០ របស់អគ្គាធិការដ្ឋាន។

      កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និង មានការអញ្ជើញចូលរួមពី  ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ។ នាឱកាសនោះដែរ ក៏មានការអបអរសាទររីករាយចំពោះការប្រកាសនូវមុខតំណែងអគ្គាធិការរងថ្មីមួយរូបដែលទើបទទួលបានការតែងតាំង។

      ឯកឧត្តម អ៉ីវ លាង អគ្គាធិការ បានលើកឡើងពីការពង្រឹងការអនុវត្តតួនាទី ភារកិច្ច និងបញ្ហាអវត្តមានរបស់មន្ត្រី ក្នុងនោះក្នុងផងដែរ អង្គប្រជុំបានឯកភាពត្រូវតែមានវិធានការចំពោះមន្ត្រីអវត្តមាន៕

ប្រភព៖ អគ្គារធិការដ្ឋាន

     

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ