ក្រសួងមហាផ្ទៃ បន្ដកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាង កែសម្រួលអនុក្រឹត្យលេខ១០៩ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
May 07, 2020    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានបន្ដកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាង កែសម្រួលអនុក្រឹត្យលេខ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ ដែលដឹកនាំដោយ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី តំណាង អគ្គស្នងការដ្ឋាននគរបាលជាតិ តំណាង អគ្គនាយកចំណុះក្រសួងមហាផ្ទៃ អ្នកជំនាញផ្នែកច្បាប់ ព្រមទាំង ភាគីពាក់ព័ន្ធជាច្រើនរូប ទៀតផងដែរ។

      សូមជម្រាបថា អនុក្រឹត្យលេខ១០៩នេះ មានគោលបំណងកំណត់អំពីតួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងមានគោលដៅកំណត់ដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ហើយមានវិសាលភាពអនុវត្តចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ។

      ជាងនេះទៀត អនុក្រឹត្យលេខ១០៩នេះ បានបញ្ជាក់ពីបេសកកម្មដឹកនាំរបស់ក្រសួងមហាផ្ទៃ លើការគ្រប់គ្រងរដ្ឋបាលដែនដីគ្រប់ថ្នាក់ វិស័យនយោបាយរដ្ឋបាល គ្រប់គ្រងកងកម្លាំងនគរបាលជាតិលើវិស័យសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ