អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាឆ្លងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២០
May 04, 2020    អ្នកទស្សនា :

      នារសៀលថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២០ របស់អគ្គាធិការដ្ឋាន។

      ផែនការសកម្មភាពឆ្នាំ២០២០នេះ គឺត្រូវបានរៀបចំឡើងដោយផ្អែកលទ្ធផលការងារឆ្នាំ២០១៩ និងផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ (២០២០-២០២៤)របស់អគ្គាធិការដ្ឋាន ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ដោយ សម្តេចក្រឡាហោម ស ខេង  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ តាម​រយៈ​ប្រកាសលេខ១៧៤០ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ កន្លងមកនេះ។ វានឹងក្លាយជាត្រីវិស័យក្នុងការអនុវត្តតួនាទី ភារកិច្ច និងរបៀបរបបការងារ​របស់អគ្គាធិការដ្ឋាន ដើម្បីបង្កើនប្រសិទ្ធភាព និងសម្រេចលទ្ធផលការងារឱ្យកាន់តែល្អប្រសើរ។ 

      កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និង មានការអញ្ជើញចូលរួមពី  ឯកឧត្តម អគ្គាធិការរង ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន៕

ដោយ៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ