ឯកឧត្តម អ៉ីវ លាង អញ្ជើញចុះតាមខ្នងផ្ទះណែនាំអប់រំ និងផ្សព្វផ្សាយនូវវិធានការបង្ការ ការពារ ទប់ស្កាត់នឹងការរីករាលដាលជំងឺកូវីដ-១៩ (COVID-19)
May 01, 2020    អ្នកទស្សនា :

      នៅព្រឹកថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបឹងព្រះនៃស្រុកបាភ្នំ ខេត្តព្រៃវែង អញ្ជើញចុះតាមខ្នងផ្ទះណែនាំអប់រំ និងផ្សព្វផ្សាយនូវវិធានការបង្ការ ការពារ ទប់ស្កាត់នឹងការរីករាលដាលជំងឺកូវីដ-១៩ (COVID-19) ជាអាទិ៍ ការរស់នៅអនាម័យខ្ជាប់ខ្ជួន លាងដៃនឹងសាប៊ូ ឬអាកុល រក្សាគំលាតឲ្យបានសមស្រប ពាក់ម៉ាស់ ជៀសវាងការប្រមូលផ្តុំគ្នាមានមនុស្សច្រើន ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសណែនាំបងប្អូនចំណាកស្រុកដែលបានវិលមកស្រុកកំណើតក្នុងឱកាសចូលឆ្នាំថ្មីកន្លងមកនេះ ដែលមួយចំនួនកំពុងតែមានបំណងវិលត្រលប់ទៅធ្វើការនៅប្រទេសថៃវិញ ខណៈប្រទេសថៃបានពន្យាការបិទប្រទេសបន្ត ដោយសារការរាតត្បាតកាន់តែខ្លាំងពីជំងឺកូវីត-១៩ ។ 

      ឆ្លៀតនាឱកាសនោះ ឯកឧត្តម ក៏បានសំដែងសេចក្តីសោមនស្សរីករាយ និងការអរគុណដល់បងប្អូនដែលបានចូលរួមអនុវត្តតាមការដឹកនាំរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃនេះ ប្រទេសយើងមិនទាន់មានករណីការឆ្លងរីករាលដាលនៅក្នុងសហគមន៍នៅឡើយទេ និងសូមបងប្អូនបន្តអនុវត្តតទៀត។ បន្ទាប់ពីការចុះជួបតាមខ្នងផ្ទះមក ឯកឧត្តម បានចុះសិក្សា និងពិនិត្យមើលផ្លូវមួយខ្សែចូលទៅកាន់វត្តបឹងព្រះដែលរងការខូចខាត តាមការរាយការណ៍ពីលោកមេឃុំថា ផ្លូវនេះមានសប្បុរសជនធានាជួសជុល តែក្រោយមកបានផ្អាកទៅវិញដោយសារគ្មានលទ្ធភាព។ អញ្ជើញអមដំណើរនាឱកាសនោះមាន លោកអភិបាលស្រុកបាភ្នំ សមាជិកក្រុមការងារ មេឃុំ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ