អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ នៃលទ្ធផលចុះអង្កេតស្រាវជ្រាវ ដែលបានផ្សព្វផ្សាយលើបណ្តាញសារព័ត៌មាន
April 30, 2020    អ្នកទស្សនា :

      នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ នៃលទ្ធផលចុះអង្កេតស្រាវជ្រាវ ករណីបណ្តាញសារព័ត៌មានបានចុះផ្សាយថា មានមនុស្សមួយក្រុមស្លៀកពាក់ស៊ីវិល ព្រមទាំងមានបង្កប់ឯកសណ្ឋានប៉ូលិស ដេញចាប់មនុស្សយ៉ាងអាណាធិបតេយ្យនៅផ្លូវR6 និងនៅម្តុំក្តាន់ពីរ រួចនាំទៅកន្លែងស្ងាត់ ដែលគេដាក់ការសង្ស័យមាន៣ទីតាំង: ទីតាំង១.នៅក្នុងដីឡូតិ៍បឹងកក់ ២. ទីស្ងាត់នៅខាងលិចទីវាលវាយកូនហ្គោល ក្នុងសង្កាត់ស្រះចក និង៣.ម្តុំជិតគល់ស្ពានអាកាស៧មករា។

      ពាក់ព័ន្ធករណីនេះ កន្លងទៅបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមានក្តីព្រួយបារម្ភជាខ្លាំងអំពីសុវត្ថិភាព សន្តិសុខផ្ទាល់ខ្លួន និង មានការចែករំលែកតៗគ្នាលើបណ្តាញសង្គម អ្នកខ្លះចោទជាសំនួរ ជាយោបល់ និងសំណូមពរមួយចំនួន មកថ្នាក់ដឹកនាំ។ ជាងនេះ បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងទំនុកចិត្តចំពោះការអនុវត្តតួនាទី ភារកិច្ចរបស់មន្ត្រីនគរបាលជាតិផងដែរ។

      កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និង មានការអញ្ជើញចូលរួមពី  ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ