ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ អញ្ជើញទទួលសម្ភារការពារជំងឺកូវីដ១៩ ពីក្រុមហ៊ុន Huawei តិចណូឡូជី (ខេមបូឌា) ខូអិលធីឌី
April 30, 2020    អ្នកទស្សនា :

នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលអំណោយសម្ភារការពារជំងឺកូវីដ១៩ ដែលឧបត្ថម្ភដោយក្រុមហ៊ុន Huawei តិចណូឡូជី (ខេមបូឌា) ខូអិលធីឌី ដែលដឹកនាំដោយលោក Charles Che អនុប្រធានក្រុមហ៊ុន។ សម្ភារដែលទទួលបានរួមមាន៖ ម៉ាស់ពេទ្យចំនួន៥០,០០០ម៉ាស់, ទឹកលាងដៃសំលាប់មេរោគចំនួន១,០០០ដប សម្រាប់ប្រគល់ជូនក្រសួងមហាផ្ទៃ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩ និងដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពដល់មន្រ្តីរាជការសាធារណៈផងដែរ។

      ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត តាងនាមសម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ជាពិសេសក្រុមហ៊ុន Huawei តិចណូឡូជី (ខេមបូឌា) ខូអិលធីឌី និងអ្នកវិនិយោគចិនដ៏ទៃទៀត ដែលមានទឹកចិត្តប្រកបដោយបេះដូងមនុស្សធម៌ តែងតែយកចិត្តទុកដាក់ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការជួយដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩ ដែលពិភពលោក និងប្រទេសកម្ពុជាកំពុងជួបបញ្ហានេះ។

      លើសពីនេះទៀត ឯកឧត្តម សន្តិបណ្ឌិត បានមានប្រសាសន៍ថា ក្នុងកាលៈទេសៈ ដែលប្រទេសជាតិកំពុងប្រឈមខ្លាំងលើជំងឺរាតត្បាតជាសកល ឯកឧត្តម នឹងកត់ត្រាទុកនូវទឹកចិត្តប្រកបដោយសប្បុរសធម៌របស់ក្រុមហ៊ុន Huawei តិចណូឡូជី (ខេមបូឌា) ខូអិលធីឌី ប្រចាំប្រទេសកម្ពុជា ដែលបានជួយឧបត្ថម្ភជាសម្ភារជូនដល់ក្រសួងមហាផ្ទៃនាពេលនេះ។ ឯកឧត្តម សន្តិបណ្ឌិត ក៏បានចាត់ទុកថា ចិនគឺជាប្រទេសជាមិត្តមួយដ៏ល្អ ហើយចិនក៏ជាដៃគូវិនិយោគដ៏សំខាន់ផងដែរស្ទើគ្រប់វិស័យនៅកម្ពុជា ដែលបានជួយឲ្យកម្ពុជាមានការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័យ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ