អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ចំនួន២ នៃលទ្ធផលអង្កេតស្រាវជ្រាវដែលបានចុះផ្សាយលើបណ្តាញសារព័ត៌មាន
April 29, 2020    អ្នកទស្សនា :

      នារសៀលថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ចំនួន២ នៃលទ្ធផលអង្កេតស្រាវជ្រាវករណីរបស់សារព័ត៌មានបានចុះផ្សាយដូចខាងក្រោម៖

-សារព័ត៌មានមួយបានចុះផ្សាយថា ប្រជាពលរដ្ឋមានក្តីកង្វល់ពាក់ព័ន្ធនឹងសុវត្ថិភាព សន្តិសុខនៅសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យដែលជាមូលដ្ឋានពួកគាត់រស់នៅ កើតមានចោរលួច ឆក់ ប្លន់ កើតឡើងយ៉ាងកក្រើក ដោយសារល្បែងស៊ីសងកើតមានជាច្រើនកន្លែង។
-សារព័ត៌មានមួយទៀត បានលើកឡើងពីការរិះគន់របស់ប្រជាពលរដ្ឋ ថាសមត្ថកិច្ចចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីស្ថិតនៅក្បែរអធិការដ្ឋាននគរបាលខណ្ឌចំការមន បានជាង១ម៉ោងក៍បើកដំណើរការឡើងវិញ ម្ចាស់ទីតាំងពិតជាខ្លាំងមែន។

      កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និង មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ