អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាក្រុមការងារស្រាវជ្រាវស៊ើបអង្កេតក្រុមហ៊ុនមួយ ពាក់ព័ន្ធនឹងការបើកអាជីវកម្មល្បែងភ្នាល់អុជកាំជ្រួច
April 28, 2020    អ្នកទស្សនា :

      នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន និងជាប្រធានក្រុមការងារ បើកកិច្ចប្រជុំពិភាក្សាក្រុមការងារស្រាវជ្រាវស៊ើបអង្កេតក្រុមហ៊ុនមួយ ពាក់ព័ន្ធនឹងការបើកអាជីវកម្មល្បែងភ្នាល់អុជកាំជ្រួច។ កន្លងមក មានសារពត៌មានមួយចំនួន បានចុះផ្សាយករណីល្បែងភ្នាល់អុជកាំជ្រួចនេះបានបង្កការរំខាន និងធ្វើអោយបងប្អូនប្រជាពលរដ្ឋមានក្តីព្រួយបារម្ភពីសុវត្ថិភាព សុខភាព និងហានិភ័យនានារបស់ខ្លួន។

      ដោយមានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេស សម្តេចក្រឡាហោម បានសម្រេចបង្កើតក្រុមការងារស្រាវជ្រាវនេះ ដោយមាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ជាប្រធានក្រុមការងារ ដឹកនាំបំពេញកិច្ចការនេះ និងមានការចូលរួមសហការពីអគ្គនាយកដ្ឋានពាក់ព័ន្ធមួយចំនួនចំណុះក្រសួងមហាផ្ទៃ ព្រមទាំងរដ្ឋបាលខេត្តឧត្តរមានជ័យ។

      កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និង មានការអញ្ជើញចូលរួមពី  ឯកឧត្តម អភិបាលខេត្តឧត្តរមានជ័យ អគ្គាធិការរង អនុប្រធានក្រុមប្រឹក្សានីតិកម្ម អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ លោកស្នងការខេត្តឧត្តរមានជ័យ អភិបាលស្រុកអន្លែងវែង និងប្រធាននាយកដ្ឋាននៃអគ្គាធិការដ្ឋាន៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ