ឯកឧត្តម អ៉ីវ លាង អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែមេសា និងទិសដៅអនុវត្តការងារបន្តរបស់ក្រុមការងារចុះមូលដ្ឋានស្រុកបាភ្នំ ខេត្តព្រៃវែង
April 25, 2020    អ្នកទស្សនា :

      ព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបឹងព្រះនៃស្រុកបាភ្នំ អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែមេសា និងទិសដៅអនុវត្តការងារបន្តរបស់ក្រុមការងារចុះមូលដ្ឋានស្រុកបាភ្នំ ខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ ដែលកិច្ចប្រជុំប្រព្រឹត្តទៅនៅស្រុកបាភ្នំ ខេត្តព្រៃវែង។

      មានការអញ្ជើញចូលរួមនាឱកាសនោះពី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ព្រមទាំងសមាជិកក្រុមការងារ ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក មេឃុំ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ