សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍
April 23, 2020    អ្នកទស្សនា :

      នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបដីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នាទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងអង្គភាព និងភាគីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

     សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ទាក់ទងទៅនឹងការជ្រើសរើសធនធានមនុស្សសម្រាប់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ត្រូវតែជាអ្នករៀនច្បាប់ ជាតិ-អន្ដរជាតិ ដោយហេតុថាបច្ចុប្បន្ន ជនបរទេសជាច្រើនមកធ្វើការងារនៅកម្ពុជា ហើយយើងក៏ត្រូវការច្បាប់សម្រាប់គ្រប់គ្រងពួកគាត់ផងដែរ។ សម្ដេចក្រឡាហោមមានប្រសាសន៍បន្ថែមទៀតថា សម្រាប់បុគ្គលិករបស់អង្គការអន្ដរជាតិនានា និងមន្ដ្រីការទូត ដែលមកបំពេញការងារនៅកម្ពុជា ក៏សុទ្ធតែមានអ្នកច្បាប់របស់ពួកគេផងដែរ។

      ព្រមជាមួយគ្នានោះសម្ដេចក្រឡាហោមក៏បាន អំពាវនាវទៅដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបណ្ដុះបណ្ដាលធនធានមនុស្សបន្ថែមទៀត ដើម្បីពង្រឹងការងារអន្តោប្រវេសន៍នៅកម្ពុជាអោយកាន់តែមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ