ក្រសួងមហាផ្ទៃ សម្រេចឲ្យគណបក្សឯកភាពជាតិខ្មែរ ដំណើរការជាផ្លូវការ
April 21, 2020    អ្នកទស្សនា :

      ក្រសួងមហាផ្ទៃ បានអនុញ្ញាត្តឲ្យគណបក្សឯកភាពជាតិខ្មែរ បង្កើតជាផ្លូវការ ដោយមានឈ្មោះសរសេរជាអក្សរកាត់ «គ.ឯ.ជ.ខ» និងមានអាស័យដ្ឋាននៃទីស្នាក់ការកណ្ដាលតាំងនៅផ្ទះលេខ A០៨៦ ភូមិសាលាឃុំ ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

      ក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នេះថា ក្រសួងមហាផ្ទៃ អនុញ្ញាត្តឲ្យ គណបក្សឯកភាពជាតិខ្មែរ ដំណើរការជាផ្លូវការ ឈ្មោះសរសេរជាអក្សរកាត់ «គ.ឯ.ជ.ខ» មានឈ្មោះជាអក្សរឡាតាំងថា «EKPHEAP CHEAT KHMER PARTY» សរសេរ ជាអក្សរកាត់ «E.C.K.P»  និងមានអាស័យដ្ឋាននៃទីស្នាក់ការកណ្ដាលតាំងនៅផ្ទះលេខ A០៨៦ ភូមិសាលាឃុំ ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ស្របតាមបទប្បញ្ញត្តិមាត្រា៩ ត្រង់វាក្យខណ្ឌទី១ នៃច្បាប់ស្ដីពី គណបក្សនយោបាយ។

      ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពស្របតាមច្បាប់ស្ដីពី គណបក្សនយោបាយ គណបក្សឯកភាពជាតិខ្មែរ ត្រូវស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមមាត្រា៩ ត្រង់វាក្យខណ្ឌទី២ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្ដីពី គណបក្សនយោបាយ៕ 

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ