ឯកឧត្តម អ៉ីវ លាង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងាររបស់ក្រុមការងារនៅមូលដ្ឋានឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង
April 16, 2020    អ្នកទស្សនា :

      នារសៀលថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបឹងព្រះ និងជាអគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងាររបស់ក្រុមការងារនៅមូលដ្ឋានឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីមេឃុំ មេភូមិ ប្រធានមណ្ឌលសុខភាពឃុំ មេប៉ុស្តិ៍ និងអាជ្ញាធរពាក់ព័ន្ធមួយចំនួន។

      ថ្លែងនាឱកាសនោះ ឯកឧត្តមបានកោតសរសើរ និងបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ សូមនៅតែបន្តចុះអប់រំ និងផ្សព្វផ្សាយនូវវិធានការបង្ការ ការពារ ទប់ស្កាត់នឹងការរីករាលដាលជំងឺកូវីដ-១៩ (COVID-19) តាមការដឹកនាំរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ជាអាទិ៍ការរស់នៅអនាម័យខ្ជាប់ខ្ជួន លាងដៃនឹងសាប៊ូ ឬអាកុល រក្សាគំលាតឲ្យបានសមស្រប ពាក់ម៉ាស់ ជាពិសេសជៀសវាងការប្រមូលផ្តុំគ្នាមានមនុស្សច្រើន ក្នុងការទប់ស្កាត់ដាច់ខាតមិនឱ្យមានការឆ្លងរីករាលដាលនៅក្នុងសហគមន៍នោះទេ។ ឯកឧត្តម បានបន្តលើកឡើងបញ្ហាសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខនៅមូលដ្ឋាន និងគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។  ឯកឧត្ដម បានបន្តឧបត្ថម្ភថវិកាមួយចំនួន ដល់ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មណ្ឌលសុខភាពឃុំ និងមេភូមិនីមួយៗ សម្រាប់ទិញសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន សម្រាប់បង្ការ នឹងជំងឺកូវីដ១៩នេះផងដែរ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ