រាជរដ្ឋាភិបាល សម្រេចបញ្ចប់សុពលភាពបទបញ្ជាក្នុងការដាក់កំហិត​ធ្វើដំណើរក្នុងប្រទេសរបស់ប្រជាពលរដ្ឋ
April 16, 2020    អ្នកទស្សនា :

      ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចបញ្ចប់សុពលភាពបទបញ្ជាលេខ០២ ប.ប ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។

      នៅក្នុងសេចក្តីសម្រេចបញ្ចប់សុពលភាពនៃបទបញ្ជាលេខ០២នេះ ត្រូវបានរាជរដ្ឋាភិបាលបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ អនុវត្តចាប់ពីម៉ោង០៦:០០នាទី ព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ជាកំហិត ដែលត្រូវបានអនុញ្ញាតឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ អាចធ្វើដំណើរបានទូទាំងប្រទេសឡើងវិញជាធម្មតា៕ រតនា

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល៖

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ