អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សា ដើម្បីពង្រឹងការអនុវត្តការងារមួយចំនួនរបស់អគ្គាធិការដ្ឋាន
April 14, 2020    អ្នកទស្សនា :

      នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ដើម្បីពង្រឹងការអនុវត្តការងារមួយចំនួនរបស់អគ្គាធិការដ្ឋានអោយកាន់តែទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល ដោយកិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និង មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គាធិការរង ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន។

      ឯកឧត្តម បានស្នើប្រធាននាយកដ្ឋានពង្រឹងវិន័យ សមត្ថភាពរបស់មន្ត្រី ណែនាំមន្ត្រីរក្សាក្រមសីលធម៌វិជ្ជាជីវៈទាំងក្នុង និងក្រៅអង្គភាព ជាពិសេសពេលចុះបំពេញបេសកកម្ម ក្នុងនាមជាមន្ត្រីអធិការកិច្ច។ ដោយឡែកដើម្បីចូលរួមបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ ប្រធាននាយកដ្ឋានអាចកាត់បន្ថយ ឬរៀបចំបែងចែងឆ្លាស់វេនគ្នាមន្ត្រីរបស់ខ្លួនមកបម្រើការងារ ក្នុងបរិមាណមួយសមស្រប ដែលអាចធានានិរន្តភាពការងាររបស់នាយកដ្ឋាន។

      ពាក់ព័ន្ធការប្រើប្រាស់ស្លាកលេខរថយន្ត <នប> របស់អង្គភាព គ្រប់នាយកដ្ឋាន ត្រូវកំណត់អត្តសញ្ញាណរថយន្ត អ្នកប្រើប្រាស់ឱ្យច្បាស់ ដោយធ្វើបច្ចុប្បន្ន និងធ្វើរបាយការណ៍មកនាយកដ្ឋានរដ្ឋបាល សរុប ដើម្បីងាយស្រួលគ្រប់គ្រង និងបច្ចុប្បន្នភាពសារពើភ័ណ្ឌទ្រព្យសម្បត្តិរបស់រដ្ឋ ក្នុងគោលបំណងការពារប្រយោជន៍របស់អង្គភាព។

      ចំពោះការប្រើប្រាស់អាវុធជាតិផ្ទុះ គ្រប់នាយកដ្ឋានត្រូវកំណត់អត្តសញ្ញាណអាវុធ អ្នកកាន់កាប់ឱ្យច្បាស់ ដោយធ្វើបច្ចុប្បន្នភាព និងធ្វើរបាយការណ៍មកនាយកដ្ឋានរដ្ឋបាល សរុប ដើម្បីធានាការគ្រប់គ្រងឱ្យបានមានប្រសិទ្ធភាពខ្ពស់ និងស្របតាមលិខិតបទដ្ឋាននានាពាក់ព័ន្ធការប្រើប្រាស់កាន់កាប់អាវុធជាតិផ្ទុះដែលដាក់ចេញដោយរាជរដ្ឋាភិបាល ក៏ដូចក្រសួងមហាផ្ទៃកន្លងមក ដើម្បីផលប្រយោជន៍ និងការពារកិត្តិយសរបស់អង្គភាព ជៀសវាងយកទៅបម្រើប្រយោជន៍ផ្ទាល់ខ្លួន។

      ឯកឧត្តម បានបន្តលើកឡើងពីសេចក្តីព្រាងផែនការសកម្មភាពប្រចាំឆ្នាំ២០២០ របស់អគ្គាធិការដ្ឋាន ដាក់ជូនអង្គប្រជុំពិភាក្សា ពិនិត្យ ដើម្បីសម្រេចលទ្ធផលការងារឱ្យកាន់តែល្អប្រសើរថែមទៀត ក្នុងការឈានទៅសម្រេចផែនការយុទ្ធសាស្រ្តរបស់អគ្គាធិការដ្ឋាន និងក៏ដូចក្រសួងមហាផ្ទៃ។

      ក្នុងឱកាសនោះដែរ ឯកឧត្តមបានបែងចែកម៉ាស់ពាក់ អាល់កុល សាប៊ូ និងឧបករណ៍វាស់កំដៅទៅតាមនាយកដ្ឋានយកទៅប្រើប្រាស់ ដើម្បីបង្ការការពារជំងឺកូវីដ១៩ផងដែរ។

      ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ឯកឧត្តមបានជូនពរ ដល់ ឯកឧត្តម លោកប្រធាននាយកដ្ឋាន ព្រមទាំងសហការី សូមបានប្រកបដោយសេចក្តីសុខចម្រើន ជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ