សម្តេចក្រឡហោម ស ខេង ជំរុញលើកទឹកចិត្តឱ្យមន្ត្រីក្រោមចំណុះក្រសួងមហាផ្ទៃរួមគ្នាពង្រឹងគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព 
April 13, 2020    អ្នកទស្សនា :

      បើភូមិឃុំទាំងអស់មានសុវត្ថិភាព មានន័យថាប្រទេសជាតិទាំងមូលគឺមានសុវត្ថិភាព សុខសន្តិភាព និងស្ថេរភាពហើយ ដូច្នេះមន្ត្រីរាជការនគរបាលចំណុះក្រសួងមហាផ្ទៃ ទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ ទាំងអស់ត្រូវពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព នេះបើតាមប្រសាសន៍ណែនាំរបស់សម្តេចសម្តេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់រថយន្ដជូនស្នងការដ្ឋាន នគរបាលខេត្ត និងសម្ភារការពារជំងឺកូវីដ-១៩ ជូនអគ្គនាយកដ្ឋាន ចំណុះក្រសួងមហាផ្ទៃ នៅទីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។

      សម្តេចក្រឡហោម ស ខេង មានប្រសាស៍ថា ក្រសួងមហាផ្ទៃបានចាត់ទុកគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ជាអទិភាព ហើយដើម្បីធានាដល់ការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព យើងត្រូវពង្រឹងយន្តការដើម្បីអនុវត្ត ដោយត្រូវពង្រីក ការចូលរួមឱ្យបានច្រើន ការគាំទ្រឱ្យកាន់តែច្រើនពីគ្រប់មជ្ឍដ្ឋាន។

      សម្តេចក្រឡាហោម មានប្រសាសន៍បន្តទៀតថា ចំពោះគោលនយោបាយភូមិឃុំមានសុវត្ថិភាពនេះដែរ អ្នកដែលដើរតួនាទីយ៉ាងសំខាន់នោះ គឺប៉ុស្តិ៍នគរបាល អធិការដ្ឋាននគរបាល ព្រោះផ្នែកនេះ នៅជាប់គៀកនឹងប្រជាពលរដ្ឋ ដូច្នេះយើងចាំបាច់ ត្រូវរួមគ្នាលើកកម្ពស់ សមត្ថភាពបំពេញភារកិច្ចដល់មន្ត្រីទាំងនោះ។ ការលើកកម្ពស់នោះទៀតសោត គឺធ្វើឡើងតាមរយៈការធ្វើវិក្រិត្យការមួយឆ្នាំទៅ ពីរឆ្នាំម្តង ដើម្បីបង្កើនសមត្ថភាពមួយដ៏សំខាន់។ ជាងនេះទៅទៀត ក្រៅពីការបង្កើនសមត្ថភាពតាមរយៈការធ្វើវិក្រិត្យការនេះ  យើងក៏នឹងត្រូវផ្តល់នូវសម្ភារផ្សេងៗ ដើម្បីបម្រើដល់ការងារចាំបាច់នៅតាមទីតាំងផ្ទាល់៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ