សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ គណៈប្រតិភូ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ចូលជួបសម្តែងការគួរសម  
September 06, 2017    អ្នកទស្សនា :

  រសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ គណៈប្រតិភូសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ចំនួន៣០នាក់ ចូលជួបសម្តែងការគួរសម ។
ប្រធានគណៈប្រតិភូសភាសម្ព័ន្ធសហជីពជាតិកម្ពុជា លោក សោម អូន បានដឹកនាំប្រតិភូរបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ចូលជួបសម្តែងការគួរសម និងធ្វើសេចក្តីគោរពរាយការណ៍ជូន សម្តេចក្រឡាហោម ជ្រាប នូវសកម្មភាពរបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដូចខាងក្រោមៈ
•  ក្នុងវិស័យកាត់ដេរនៅកម្ពុជាមានកម្មករកម្មការីនី សរុប ៧៥០០០០នាក់
•  ការនាំចេញនៅឆ្នាំ២០១៦ មានចំនួន ប្រាំពីរពាន់ចុចបីលានដូល្លារអាមេរិក(៧.៣ ពាន់លានដូល្លារអាមេរិក)
•  ប្រទេសសំខាន់ៗនៃការនាំចេញមានៈ
សហភាពអឺរ៉ុប ចំនួន ៤២%  សហរដ្ឋអាមេរិក ចំនួន ២៤%  ចិន ចំនួន ១៥% ជប៉ុន ចំនួន ១០% កាណាដា ចំនួន ៩%។
•  បច្ចុន្បនេះកម្មករកម្មការីនី បានទទួលប្រាក់ឧត្ថម្ភក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យនានា ដោយឥតគិតថ្លៃពីរដ្ឋាភិបាល
•  បច្ចុន្បនេះកម្មការីនី បានទទួលប្រាក់ឧត្ថម្ភក្នុងការលំហែមាតុភាព(សម្រាលកូន)ពីសម្តេចតេជោ ចាប់ពី៤០ម៉ឺនរៀល ដល់១លាន២សែនរៀល
•  ឆ្នាំ២០១៧ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា មានសមាជិកដល់ទៅ ៣៩ រួមទាំង សមាគម សហព័ន្ធជាដើម។
មុននិងបញ្ចប់នូវសេចក្តីរាយការណ៍ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានសំណូមពរ សម្តេចក្រឡា ជួយជាថវិកា និងសម្ភារដល់ការដំណើរការរបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា។
  ជាចុងក្រោយសម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានមតិសំណេះសំណាល និងលើកទឹកចិត្តដល់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដែលបានជួយគាំទ្រ និងជួយដោះស្រាយកម្មករកម្មការីនីកម្ពុជា ឱ្យមានការងារស្រួល និងមិនមានបញ្ហាជាមួយថៅកែរោងចក្រ។ មិនតែប៉ុណ្ណោះ សម្តេចក្រឡាហោម បានយល់ព្រមនូវសំណើរបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដោយផ្តល់ ម៉ាស៊ីនព្រីនធឺ ចំនួន ០១គ្រឿង កុំព្យួទ័រ ចំនួន ៤០គ្រឿង និងថវិកា ចំនួន ៥០០០០០០រៀល ក្នុង១ខែៗទៀតផង ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ