សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យអភិបាលរាជធានី-ខេត្ត អនុវត្តបទបញ្ជាការដាក់កំហិតធ្វើដំណើរក្នុងប្រទេសរបស់រាជរដ្ឋាភិបាល ឲ្យបានម៉ឹងម៉ាត់
April 10, 2020    អ្នកទស្សនា :

      នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់ អភិបាលរាជធានី-ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ និងប្រកបដោយ ប្រសិទ្ធភាព នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ ការរាត ត្បាតនៃជំងឺកូវីដ-១៩។ ក្នុងន័យនេះសម្តេចក្រឡាហោមបានណែនាំដល់ អភិបាលនៃគណៈអភិបាល និងជាប្រធាន គណៈបញ្ជាការ ឯកភាពរដ្ឋបាល រាជធានី-ខេត្ត ត្រូវមានវិធានការអនុវត្តជាចាំបាច់ដូចខាងក្រោម៖ 

ទី១-ត្រូវដឹកនាំកងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋានក្នុងដែនសមត្ថកិច្ច របស់ខ្លួន ក្នុងការសហការរៀបចំគោលដៅត្រួតពិនិត្យ និងការហាមឃាត់ការធ្វើដំណើរស្របតាមបញ្ជារបស់រាជរដ្ឋាភិបាល
  
ទី២-ត្រូវយកចិត្តដាក់ការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ចំពោះគោលដៅនយោបាយ ការទូត និងការវិនិយោគ ដែលមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

ទី៣-ក្នុងការអនុវត្តបទបញ្ជាខាងលើនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ត្រូវខិតខំសម្របសម្រួលដោះស្រាយ និងបញ្ចៀសឲ្យបាននូវអំពើហិង្សាគ្រប់រូបភាព ហើយត្រូវខិតខំធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំ ដល់ប្រជាពលរដ្ឋរស់ នៅក្នុង មូលដ្ឋានរបស់ខ្លួនឲ្យយល់អំពីគោលបំណងរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមគោរព និងសហការអនុវត្តតាមស្មារតី បទបញ្ជារបស់ រាជរដ្ឋាភិបាលសំដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩នៅកម្ពុជា ក៏ដូចជាថែរក្សាសុខភាពសាធារណៈ និងការពារនូវអាយុជីវិតរបស់ប្រជាពលរដ្ឋ

ទី៤-ត្រូវរៀបចំក្រុមប្រចាំការ ដើម្បីប្រមូលព័ត៌មានដែលបានកើតឡើងក្នុងរាជធានី -ខេត្ត របស់ខ្លួនពាក់ព័ន្ធនឹងការអនុវត្តបទបញ្ជានេះ ហើយត្រូវខិតខំសម្របសម្រួលដោះស្រាយបាតុភាពនានាឲ្យបានល្អប្រសើរ

និងទី៥-ចំពោះខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ត្រូវបន្ដសម្របសម្រូលជាមួយភាគីថៃ ក្នុងករណីដែលមានប្រជាពលរដ្ឋ វិលត្រលប់ចូលមកកម្ពុជាតាមច្រកព្រំដែនកំណត់ណាមួយ ដែលបានឯកភាពគ្នា ដើម្បីងាយស្រួលក្នុងការសម្របសម្រួល និងគ្រប់គ្រង៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ