រាជរដ្ឋាភិបាលកម្ពុជា សម្រេចកែសម្រួលបទបញ្ជាក្នុងការដាក់កំហិតធ្វើដំណើរក្នុងប្រទេសរបស់ប្រជាពលរដ្ឋ
April 10, 2020    អ្នកទស្សនា :

      ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចបន្ទាន់មួយ ដើម្បីជួយបង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ដោយភាគច្រើននៃអ្នកទាំងនោះគឺជាអ្នកបំពេញការងារ និងប្រកបរបរអាជីវកម្មប្រចាំថ្ងៃក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយកែសម្រួល បទបញ្ជាការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសរបស់ប្រជាពលរដ្ឋ ដែលរួមមានដូចខាងក្រោម៖

ទី១៖ ដោយសម្រេចកំណត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ជាតំបន់តែមួយ ដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកនោះទេ។

ទី២៖ សម្រេចលុបចេញនូវការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ពីស្រុកមួយទៅស្រុកមួយទៀតនៅក្នុងខេត្តតែមួយ ដោយរក្សាទុកជាធរមាននូវការហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយទៀត៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ខាងក្រោមជាសេចក្តីសម្រេចថ្មីរបស់រាជរដ្ឋាភិបាល ចេញប្រកាសថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០៖

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ