សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជារបស់រាជរដ្ឋាភិបាល លើការដាក់កំហិតការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងប្រទេស ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីត-១៩
April 09, 2020    អ្នកទស្សនា :

នៅទីស្តីការក្រសួងមហាផ្ទៃ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីផ្សព្វផ្សាយនូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសរបស់ប្រជាពលរដ្ឋ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីត-១៩ ទៅដល់គណៈបញ្ជាការឯកភាពរាជធានី-ខេត្តទាំងអស់ ស្នងការដ្ឋានរាជធានី-ខេត្តទាំងអស់ និងគ្រប់អាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាអោយបទបញ្ជានេះកាន់តែមានប្រសិទ្ធភាព។

កិច្ចប្រជុំនេះធ្វើឡើងភ្លាមៗ ក្រោយពេលរាជរដ្ឋាភិបាល ដាក់បទបញ្ជាដាក់កំហិតការធ្វើដំណើរក្នុងប្រទេស ដើម្បីជំរុញបន្ថែមនូវការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល នៅតាមគោលដៅនានាតាមរាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងការចាត់វិធានការការពារពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅទូទាំងប្រទេស៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ