សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ ក្រុមនិស្សិតកម្ពុ ជាទទួលអាហារូបករណ៍ Chevening ចូលជួបសម្តែងការគួរសម
September 04, 2017    អ្នកទស្សនា :

នារសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលប្រជុំ នៃទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ ក្រុមនិស្សិតកម្ពុជាទទួលអាហារូបករណ៍ Chevening ចំនួន ១៧នាក់ ចូលជួបដើម្បីគោរពរាយការណ៍សង្ខេបជូន សម្តេចក្រឡាហោម ជ្រាប អំពីអាហារូបករណ៍ Chevening ដែលជាកម្មវិធីអាហារូបករណ៍សាកលរបស់រាជរដ្ឋាភិបាលអង់គ្លេស ក្នុងគោលបំណងដូចខាងក្រោមៈ
១. ផ្តល់ឱកាសដល់យុវជនជាអនាគតអ្នកដឹកនាំមកពីបណ្តាប្រទេសនានាលើពិភពលោកប្រមាណ៤៤ប្រទេស ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅអង់គ្លេស
២. ផ្តល់ឱកាសស្វែងយល់ពីវប្បធម៌ និងវឌ្ឍនភាពនៃសង្គមអង់គ្លេស តាមរយៈការរស់នៅផ្ទាល់ និងសិក្សានៅតាមសាកលវិទ្យាល័យនានានៃប្រព័ន្ធអប់រំអង់គ្លេស
៣. បង្កើតទំនាក់ទំនងល្អជាមួយរដ្ឋាភិបាល និងប្រជាជនអង់គ្លេស និងរឹតចំណងមិត្តភាពជាមួយយុវជនបញ្ញាវ័ន្តមកពីប្រទេសនានា ដែលមកបន្តការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅអង់គ្លេស ក្រោមកម្មវិធីអាហារូបករណ៍នេះ។
ជាទីបញ្ចប់តំណាងក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ Chevening ឆ្នាំសិក្សា២០១៧-២០១៨ និងជាយុវជនកម្ពុជា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចក្រឡាហោម និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់លើកទឹកចិត្ត និងផ្តល់ឱកាសដល់យុវជនកម្ពុជាក្នុងការចូលជួបសម្តែងការគួរសមចំពោះសម្តេច។
ជាការលើកទឹកចិត្ត សម្តេចក្រឡាហោម ក៏បានមានមតិសំណេះសំណាល និងត្រេចអរចំពោះក្រុមនិស្សិតកម្ពុជា ដែលទទួលបានជ័យលាភី និងបានជូនពរដល់ក្រុមនិស្សិតដែលជាប់អាហារូបករណ៍នៅប្រទេសអង់គ្លេស ឱ្យទទួលជោគជ័យក្នុងការសិក្សាដើម្បីប្រយោជន៍ និងកិត្តិយសសម្រាប់ខ្លួនផ្ទាល់ ក៏ដូចជាសង្គមជាតិទាំងមូល៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ