សម្តេចក្រឡាហោម ស ខេង អញ្ជើញទទួលសម្ភារប្រើប្រាស់សម្រាប់ការពារជំងឺកូវីដ-១៩ ពីសប្បុរសជន
April 09, 2020    អ្នកទស្សនា :

      នាសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលសម្ភារប្រើប្រាស់សម្រាប់ការពារក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ (COVID-19) ពីសប្បុរសជន ដោយក្នុងនោះរួមគ្នា៖

-ឯកឧត្តម វេជ្ជបណ្ឌិត តាន់ សុគុន ប្រធានមន្ទីរពេទ្យព្រះកុសមៈ បានប្រគល់សម្ភាររួមមាន ម៉ាស់ចំនួន១០០.០០០(មួយរយពាន់)ម៉ាស់

-លោក ស្រេង វង្សហៀង ជាទីប្រឹក្សារបស់សម្តេចក្រឡាហោម ស ខេង បានប្រគល់សម្ភាររួមមាន ៖ ម៉ាសចំនួន៣៥០០០ម៉ាស់ ទឹកបាញ់សម្លាប់ មេរោគ (SRAY) ចំនួន៨០០ដប។ 

      នាឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង ក៍បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះឯកឧត្តម វេជ្ជបណ្ឌិត តាន់ សុគុន និងលោក ស្រេង វង្សហៀង ដែលបានជួយឧបត្ថម្ភសម្ភារទាំងនេះដល់ក្រសួងមហាផ្ទៃ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ