សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ឆ្លងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានការរីកសាយភាយអាវុធមហាប្រល័យ និងសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវកម្ម
April 08, 2020    អ្នកទស្សនា :

      នៅទីស្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ឆ្លងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវកម្ម ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្រ្តីជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធ មន្រ្តីជំនាញផ្នែកច្បាប់ និង អង្គភាពពាក់ព័ន្ធជាច្រើនផងដែរ។

      សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះគឺដើម្បីបន្តពិភាក្សា និងកែសម្រួលខ្លឹមសារសំខាន់បន្ថែមទៀត លើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ព្រមទាំងពិភាក្សាពិគ្រោះយោបល់រកធាតុចូលពាក់ព័ន្ធសំខាន់ៗសម្រាប់បន្ថែម និងកែសម្រួលក្នុងការធ្វើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវកម្ម ក្នុងគោលបំណងដើម្បីពន្លឿនដំណើរការកសាង និងធ្វើវិសោធនកម្មនៃច្បាប់ទាំងពីរឲ្យបានលឿនសម្រាប់យកទៅអនុវត្តបានទាន់សភាពការជាក់ស្តែង និងស្របតាមបរិបទសង្គមរីកចម្រើន៕ រតនា

ដោយ៖​ នាយកដ្ឋានព័ត៌មានវិទ្យា
 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ