កិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍លទ្ធផលនៃការចុះធ្វើអធិការកិច្ចកិច្ចការរដ្ឋបាល និងនគរបាលនៅខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
August 23, 2017    អ្នកទស្សនា :

នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ ស្តីពី លទ្ធផលនៃការចុះធ្វើអធិការកិច្ចកិច្ចការរដ្ឋបាល និងនគរបាលនៅខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ លទ្ធផលនៃការចុះធ្វើអធិការកិច្ចកិច្ចការរដ្ឋបាល និងនគរបាលនៅខេត្តប៉ៃលិននេះ គឺមានរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ដោយដឹកនាំដោយឯកឧត្តម សុខ លីនណា អគ្គាធិការរង ផ្នែករដ្ឋបាលស៊ីវិល ឯកឧត្តម ឧត្តមសេនីយ៍ឯក ហេង សុវណ្ណារិទ្ធ អគ្គាធិការរង ផ្នែកនគរបាល ព្រមទាំងសហការី។
ការចុះធ្វើអធិការកិច្ចកិច្ចការរដ្ឋបាល និងនគរបាលនៅខេត្តប៉ៃលិន គឺមានគោលដៅចង់អនុវត្តផែនការសកម្មភាពការងាររបស់អគ្គាធិការដ្ឋាន ក៏ដូចក្រសួងមហាផ្ទៃ ក្នុងគោលបំណងស្រាវជ្រាវពីស្ថានភាពទូទៅ និងបញ្ហាប្រឈមនានា សំដៅរកឱ្យឃើញចំណុចខ្លាំង និងចំណុចខ្សោយ ក្នុងការបំពេញភារកិច្ច និងបានកំណត់យកគោលដៅចុះធ្វើអធិការកិច្ចរដ្ឋបាលនៅសាលាខេត្តប៉ៃលិន សាលាក្រុងប៉ៃលិន សាលាស្រុកសាលាក្រៅ សាលាសង្កាត់ប៉ៃលិន សាលាសង្កាត់អូរតាវ៉ៅ សាលាសង្កាត់បយ៉ាខា សាលាសង្កាត់ទួលល្វា សាលាឃុំស្ទឹងត្រង់ ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រំ និងផ្នែកនគរបាលនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២១ អធិការដ្ឋាននគរបាលក្រុងប៉ៃលិន អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ អធិការដ្ឋាននគរបាល ប៉ុស្តិ៍នគរបាលបយ៉ាខា ប៉ុស្តិ៍នគរបាលអូរតាវ៉ៅ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងត្រង់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ។
  លទ្ធផលដែលទទួលបាន មានដូចខាងក្រោមៈ
១-ការចាត់តាំងអនុវត្តគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋាននានា
២-ការចាត់តាំងតួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងរបៀបរបបធ្វើការងារ
៣-ការគ្រប់គ្រងមន្ត្រីរាជការ
៤-ការគ្រប់គ្រង ចរាចរលិខិត និងឯកសារ
៥-ការផ្តល់សេវាសាធារណៈ
៦-ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
៧-ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រំ
៨-អំពីបញ្ហាដឹកនាំ និងរបបរាយការណ៍របស់នគរបាលក្នុងខេត្តប៉ៃលិន
៩-អំពីការអនុវត្តតួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងរបៀបរបបធ្វើការងារ
១០-អំពីការគ្រប់គ្រងមន្ត្រីកងកម្លាំងនគរបាលជាតិ
១១-អំពីការគ្រប់គ្រង ចរាចរលិខិត និងឯកសារ
១២-ការគ្រប់គ្រងថវិកា និង ទ្រព្យសម្បត្តិរដ្ឋ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ