សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ ឯកឧត្តម ខាមម៉ាញ់ សូវីឡឺត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបពិក្សាការងារ និងសម្តែងការគួរសម
August 23, 2017    អ្នកទស្សនា :

នាព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នៅបន្ទប់ទទួលភ្ញៀវអន្តរជាតិ ទីស្តីការក្រសួងមហាផ្ទៃ  សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលដឹកនាំដោយ ឯកឧត្តម ខាមម៉ាញ់ សូវីឡឺត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងមន្ត្រីថ្នាក់ដឹកនាំក្រសួង ចូលជួបសម្តែងការគួរសម និងសំណេះសំណាលពិភាក្សាការងារ  ទាក់ទងនិងកិច្ចសហប្រតិបត្តិការសន្តិសុខជាតិ និងបទល្មើសឆ្លងដែននៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំង២ ព្រមទាំងការពង្រឹងវិស័យសាសនា ដោយមានការចូលរួមពី ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ផងដែរ។ ក្នុងឱកាសនោះដែ សម្តេចក្រឡាហោម បានជម្រាបជូនទៅភាគីឡាវ អំពីវឌ្ឍនភាពនៃការរីកចម្រើនខាងវិស័យពុទ្ធសាសនា ហេដ្ឋារចនាសម្ព័ន្ធ មានដូចជា វត្តអារាម សាលាពុទ្ធិក និងចំនួនព្រះសង្ឃកើនឡើង ព្រមទាំងស្ថេរភាពសង្គម ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ។ 
ឆ្លើយតបនិងការជម្រាបជូនរបស់សម្តេចក្រឡាហោម  ឯកឧត្តម ខាមម៉ាញ់ សូវីឡឺត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឡាវ ក៏បានជម្រាបជូនសម្តេច អំពីតំណេីរទស្សនកិច្ចដែលទទួលបានការអញ្ជេីញពី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាកម្ពុជា ដើម្បីមកទស្សនា ក៏ដូចជាស្វែងយល់នូវភាពរីកចម្រើនខាងវិស័យសាសនារបស់ប្រទេសកម្ពុជា។ ក្នុងនោះដែរ ក្រសួងសាសនានៅប្រទេសឡាវគឺស្ថិតនៅក្រោមក្រសួងមហាផ្ទៃ ហើយវិស័យសាសនាគឺមិនទាន់មានរីកចម្រើននៅឡើយទេ ព្រោះប្រទេសឡាវពុំទាន់មានពុទ្ធិកសាកលវិទ្យាល័យដូចប្រទេសកម្ពុជា ម្យ៉ាងទៀតដោយសារនៅប្រទេសឡាវមានជនជាតិចម្រុះច្រើនមានរហូតដល់ ៦៨ជនជាតិ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ