អគ្គនាយកដ្ឋានពន្ធនាគារនៃ ក្រសួងមហាផ្ទៃ បានទទួលស្វាគមន៍គណៈប្រតិភូអគ្គនាយកដ្ឋានអនុវត្តសាលក្រមព្រហ្មទណ្ឌ និងជំនួយយុត្តិធម៌ ក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍ការងារ
August 22, 2017    អ្នកទស្សនា :

នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ បានរៀបចំកិច្ចទទួលស្វាគមន៍ ឯកឧត្តម Nguyen Hoan Ha គណៈប្រតិភូអគ្គនាយកដ្ឋានអនុវត្តសាលក្រមព្រហ្មទណ្ឌ និងជំនួយយុត្តិធម៌ ក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអធិបតីភាព ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានមកទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ការងារ ជាមួយអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧។
ក្នុងទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ការងារនេះ ភាគីវៀតណាមចង់ចែករំលែក ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍រវាងគ្នានិងគ្នា ពិសេសផ្នែកការអនុវត្តសាលក្រមព្រហ្មទណ្ឌ និងការអនុវត្តរាល់សកម្មភាពក្នុងពន្ធនាគាររបស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ