អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ រៀបចំពិធីជួបសំណេះសំណាលជាមួយមន្ត្រីជាស្ត្រីដែលបម្រើការងារក្នុងអគ្គាធិការដ្ឋាន នាឱកាសអបអរសាទរខួបលើកទី១០៩ នៃទិវាអន្តរជាតិនារី ០៨មីនា
March 05, 2020    អ្នកទស្សនា :

      នាថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីជាស្ត្រីដែលបម្រើការងារក្នុងអគ្គាធិការដ្ឋាន ក្នុងទិវាអបអរសាទរខួបលើកទី១០៩ នៃទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ”។

      ក្នុងពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី លោកជំទាវ អគ្គាធិការរង និងជាប្រធានក្រុមការងារយេនឌ័រ ព្រមទាំង ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អស់លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន នាយ នាយរងការិយាល័យ នាយផ្នែក នាយរងផ្នែក និងមន្រ្តីជាស្រ្តីតាមបណ្តានាយកដ្ឋាន ចំណុះអគ្គាធិការដ្ឋានទាំងអស់។

      នាឱកាសនោះ ឯកឧត្តម បានជូនថវិកាមួយចំនួន ព្រមទាំងជូនបាច់ផ្កាដល់លោកជំទាវ អគ្គាធិការរង ជានិមិត្តរូប ដើម្បីជាការចូលរួមអបអរសាទរទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០២០ និងថតរូបរួមគ្នាទុកជាអនុស្សាវរីយ៍ផងដែរ ក្នុងនោះដែរ ឯកឧត្តម អគ្គាធិការរង លោកប្រធាននាយកដ្ឋាន ក៏បានជូនផ្កាដល់លោកស្រីជាអនុប្រធាននាយកដ្ឋាន នាយ នាយរងការិយាល័យ និងមន្រ្តីផង៕

ប្រភព៖​ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ