សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យមន្ដ្រីរាជការទាំងអស់ត្រូវមានឧត្តមគតិបម្រើជាតិ និងប្រជាជនមិនត្រូវធ្វើខ្លួនជាមន្ដ្រីឱកាសនិយមឡើយ
March 04, 2020    អ្នកទស្សនា :

      សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំ និងស្នើឲ្យមន្ដ្រីរាជការទាំងអស់ត្រូវធ្វើខ្លួនជាមន្ដ្រីដែលមានឧត្តមគតិ មិនត្រូវធ្វើខ្លួនជាមន្ដ្រីឱកាសនិយមដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវបម្រើផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។

      ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល អភិបាលរងខេត្តកណ្ដាល នៅសាលាខេត្តកណ្ដាល នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «មន្ដ្រីរបស់យើង មន្ដ្រីថ្នាក់ណាក៏ដោយ ខ្ញុំសូមស្នើថា ត្រូវរៀបចំខ្លួនរបៀបម៉េច? ដើម្បីក្លាយជាមន្ដ្រីដែលមានឧត្តមគតិ ឲ្យទៅជាមន្ដ្រីឧត្តមគតិ ឧត្តមគតិម៉េច? ឧត្តមគតិជាតិ ប្រជាពលរដ្ឋ ធំណាស់អាហ្នឹង។ ហើយមិនត្រូវរៀបចំទុកដាក់ខ្លួនយើង ទៅជាមន្ដ្រីឱកាសនិយមទេ» ។

      ប្រសាសន៍បន្ដថា «ដូចម្ដេចហៅថា មន្ដ្រីឱកាសនិយម? មន្ដ្រីឱកាសនិយម គាត់ស្រែកថា ស្រលាញ់ជាតិ ប្រជាជន ឲ្យតែបានតំណែង គាត់លេងម៉ាសេរី ផលប្រយោជន៍ឲ្យតែបានធ្វើតំណែងជាប្រធាននេះ ប្រធាននោះ គាត់អត់គិតអាហ្នឹងប៉ុន្មានទេ។ គិតតែដើររកស៊ី អាហ្នឹងហើយហៅថាមន្ដ្រីឱកាសនិយម យកអំណាច តួនាទីនឹងដើម្បីរកផលប្រយោជន៍សម្រាប់ខ្លួន» ។

      សម្ដេចបន្ថែមថា មន្ដ្រីរាជការ ត្រូវធ្វើយ៉ាងណាធ្វើឲ្យ ភូមិ-ឃុំ មានសុវត្ថិភាព ត្រូវប្រកាន់ខ្ជាប់ថា “ភូមិ-ឃុំ-ស្រុក-ខេត្ត ជារបស់យើងផ្ទាល់ខ្លួន”។ ជាពិសេស ធ្វើឲ្យ ភូមិ-ឃុំ មានការអភិវឌ្ឍគ្រប់ទីកន្លែង ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ