សម្ដេចក្រឡាហោម ស ខេង បន្តលើកឡើងយ៉ាងម៉ឺងម៉ាត់ថា ឆ្នាំ២០២០នេះជាឆ្នាំដែលអនុវត្តច្បាប់ឱ្យតឹងរឹងបំផុត
March 04, 2020    អ្នកទស្សនា :

      សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តមានប្រសាសន៍យ៉ាងម៉ឺងម៉ាត់ថា ឆ្នាំ២០២០នេះ ជាឆ្នាំដែលអនុវត្តច្បាប់ឱ្យបានស្មើភាពគ្នា និង ជាឆ្នាំអនុវត្តច្បាប់យ៉ាងតឹងរឹង ចំពោះប្រជាពលរដ្ឋគ្រប់គ្នាទាំងអស់ មិនថាអ្នកធំ អ្នកតូច អ្នកមានលុយ អំណាច ឬអ្នកគ្មានលុយ គ្មានអំណាចនោះទេ។ ចំពោះការអនុវត្តត្រូវធ្វើឱ្យស្មើភាពគ្នា មិនអាចឱ្យច្បាប់ដើរទៅមុខបានទេ បើមិនអនុវត្តច្បាប់ឱ្យស្មើគ្នាទេ នឹងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលគ្មានមុខមាត់ នឹងគ្មានអំណាច។

      សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសឲ្យចូលកាន់តំណែង ឯកឧត្តម គង់ សោភ័ណ្ឌ ជាអភិបាលខេត្តកណ្ដាលថ្មី ចំណែកឯកឧត្តម នុត ពុធដារ៉ា ជាអភិបាលរងខេត្តកណ្តាលថ្មី នៃគណៈអភិបាលខេត្តកណ្ដាល នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ នៅសាលាខេត្តកណ្ដាល៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ