សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នងកិច្ចប្រជុំនៃប្រកាស ស្តីពី ការកែសម្រួលប្រការ២ និងប្រការ៦ នៃនីតិវិធី និងបែបបទនៃការចេញលិខិតបញ្ជាក់ទីលំនៅក្នុង ឃុំ សង្កាត់ ដោយអាជ្ញាធរ ជូនប្រជាពលរដ្ឋ សម្រាប់គោដៅនៃការចុះឈ្មោះបោះឆ្នោត
August 14, 2017    អ្នកទស្សនា :

      ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅសាលប្រជុំអាគារA នៃទីស្តីការក្រសួងមហាផ្ទៃ   បានរៀបចំកិច្ចប្រជុំ ប្រកាស ស្តីពី ការកែសម្រួលប្រការ២ និងប្រការ៦ នៃនីតិវិធី និងបែបបទនៃការចេញលិខិតបញ្ជាក់ទីលំនៅក្នុង ឃុំ សង្កាត់ ដោយអាជ្ញាធរ ជូនប្រជាពលរដ្ឋ សម្រាប់គោដៅនៃការចុះឈ្មោះបោះឆ្នោត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ក្នុងកិច្ចប្រជុំនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងគជប បានឯកភាពគ្នាក្នុងការកែសម្រួលប្រការ២ និងប្រការ៦ នៃប្រកាសលេខ១០២៤៥ ប្រក ចុះថ្ងៃទី១៥ ខែធ្នូ ២០១៥ ស្តីពី នីតិវិធី និងបែបបទនៃលិខិតបញ្ជាក់ពីទីលំនៅដ្ឋានក្នុងឃុំ សង្កាត់ដោយអាជ្ញាធរឃុំសង្កាត់ ជូនប្រជាពលរដ្ឋ ក្នុងការចុះឈ្មោះបោះឆ្នោត ដែលមានប្រការដូចខាងក្រោម៖
- ប្រការ២ -ថ្មី
ការបញ្ជាក់អាស្រ័យនៅ ឬអាស្រ័យនៅ ស្ថិតនៅក្រោមលក្ខខណ្ឌនៃប្រកាសនេះ ត្រូវបានកំណត់រយៈពេលយ៉ាងតិច៣០(សាមសិប)ថ្ងៃ ត្រូវចុះបញ្ជីស្នាក់នៅបណ្តោះអាសន្ន(ក៨)  និងមានលិខិតអនុញ្ញាតឱ្យស្នាក់នៅបណ្តោះអាសន្ន(ក៩) ចេញដោយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់។
-ប្រការ៦-ថ្មី
លិខិតអនុញ្ញាត ឱ្យស្នាក់នៅបណ្តោះអាសន្ន(ក៩) ចេញដោយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ របស់សាម៉ីខ្លួន និង សាក្សី១(មួយ)រូប ដែលមានសិទ្ធបោះឆ្នោតនៅក្នុងឃុំ សង្កាត់ជាមួយ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ