គុយបា នឹងស្វែងរកគ្រប់លទ្ធភាព ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការសំខាន់ៗជាមួយកម្ពុជា
February 18, 2020    អ្នកទស្សនា :

ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតទើបតែង តាំងថ្មីនៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជាបានប្តេជ្ញាថា នឹងខិតខំស្វែងរកគ្រប់លទ្ធភាព ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ ទៅលើវិស័យសំខាន់ៗ ជាមួយប្រទេសកម្ពុជា ។

ប្រសាសន៍លោកជំទាវឯកអគ្គរដ្ឋទូត  «គុយបានឹងខិតខំស្វែងរកនូវគ្រប់លទ្ធភាព ដើម្បីបង្កើតនៅកិច្ចសហប្រតិបត្តិការទៅលើវិស័យសំខាន់ៗ ជាមួយប្រទេសកម្ពុជា ដែលក្នុងនោះក៏មានវិស័យសន្ដិសុខសាធារណៈ ដែលស្ថិតក្នុងសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃផងដែរ»។
លោកជំទាវបានរំលឹកថា គុយបា-កម្ពុជាធ្លាប់ជាប្រទេសជួបប្រទះបញ្ហាប្រឈម ប្រហាក់ប្រហែលគ្នា ក្នុងការខិតខំអភិវឌ្ឍន៍នូវសេដ្ឋកិច្ចសង្គមរបស់ខ្លួន ហើយបច្ចុប្បន្នគុយបា ក៏ជាប្រទេសមានសុខសុវត្ថិភាពដូចជាប្រទេសកម្ពុជាដែរ។

ព្រមជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ គឺតួនាទីធំៗចំនួន២ ៖ ទី១-ការងារដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ និងទី២-ការងារសន្ដិសុខសាធារណៈ ដែលក្នុងភារកិច្ចធំៗទាំងពីរនេះ សម្ដេចមានសេចក្តីរីករាយក្នុងការបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការទៅលើវិស័យសន្ដិសុខសាធារណៈ រវាងប្រទេសទាំងពីរនាពេលអនាគត។
បន្ថែមពីនេះ សម្ដេចក្រឡាហោម ក៏បានកោតសសើរចំពោះការដឹកនាំរបស់ថ្នាក់ដឹកនាំប្រទេសគុយបា ដែលបន្ដថែរក្សាសុខសន្ដិភាព និងស្ថេរភាព ដើម្បីបម្រើដល់ផលប្រយោជន៍នៃការអភិវឌ្ឍ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋគុយបា។ សម្ដេចក្រឡាហោមបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ដខិតខំបង្កើន និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាមិត្តចាស់របស់ខ្លួន ដែលធ្លាប់មានដ៏ល្អជាមួយគ្នានាពេលកន្លងមក៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ