សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តី ស្តីទី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលា ផ្សព្វផ្សាយឯកសារគោល នៃផែនការសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៧-២០១៨
August 09, 2017    អ្នកទស្សនា :

      ព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តី ស្តីទី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលា ផ្សព្វផ្សាយឯកសារគោល នៃផែនការសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៧-២០១៨ នៅសាលប្រជុំអាគារS នៃទីស្តីការក្រសួងមហាផ្ទៃ ដែលបានរៀបចំដោយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានមានមតិស្វាគមន៍ និងប្រកាសបើកកម្មវិធី សិក្ខាសាលាផ្សព្វផ្សាយឯកសារគោលនៃផែនការសកម្មភាពជាតិ និងបានរាយការណ៍អំពីសកម្មភាពពាក់កណ្តាលអាណត្តិនៃផែនការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ឆ្នាំ២០១៤-២០១៨ គោរពជូន សម្តេចក្រឡាហោម នាយករដ្ឋមន្ត្រីស្តីទី ជ្រាប នូវសមិទ្ធិផលនានានៃការអនុវត្តន៍សកម្មភាពជាតិ ដូចខាងក្រោមៈ
-យុទ្ធសាស្ត្រទី ១៖ ការពង្រឹងច្បាប់និងគោលនយោបាយនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការ
-យុទ្ធសាស្ត្រទី ២៖ លើកកម្ពស់ការទប់ស្កាត់បទល្មើសជួញដូរ
-យុទ្ធសាស្ត្រទី ៣៖ ពង្រឹងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌឆ្លើយតបនឹងការជួញដូរមនុស្ស
-យុទ្ធសាស្ត្រទី ៤៖ ការការពារជនរងគ្រោះជាមួយនឹងយេនឌ័រ និងអាយុសមស្របប្រកបដោយការគាំទ្រគុណភាព
- ផែនការសកម្មភាពជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរយៈពេល៥ឆ្នាំ តំណាក់កាលទី២ ឆ្នាំ២០១៤-២០១៨ គឺ មានផែនការគោលដៅ បន្តលើកកម្ពស់រាល់កិច្ចខំប្រឹងប្រែងក្នុងសង្គម ក្នុងការលុបបំបាត់រាល់ទម្រង់នៃអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្ម ពលកម្មលើមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ទោះនៅជាប្រជាពលរដ្ឋនៅទីណាក៏ដោយ។
   
   សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី ស្តីទី  បានមានមតិដឹកនាំ និងប្រកាសផ្សព្វផ្សាយ ឯកសារគោល នៃផែនការសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៧-២០១៨ និងកោតសរសើរ ដល់អស់លោក លោកស្រីទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញការងារ  ពិសេសដល់ដៃគូរជាតិ អន្តរជាតិ ដែលបានជួយដល់ការងារនេះ ទោះបីការងារនេះមិនទាន់បានទទួលជោគជ័យទាំងស្រុងក៏ដោយ ។ នាឱកាសនោះផងដែរ សម្តេចបានបញ្ជាក់ពីជំហរបស់ក្រសួងមហាផ្ទៃថា ក្រសួងបានធ្វើការលើបីចំណុចធំៗគឺៈ
១-ក្រសួងបានណែនាំដល់ថ្នាក់ជាតិ ក្រោមជាតិឱ្យបិទនូវច្រករបៀង ព្រោះវាជាច្រកផ្លូវវាងនៃការរត់ពន្ធ និងជួញដូរខុសច្បាប់ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ
២-ច្រកព្រំដែនកម្ពុជា-ថៃ នៅប៉ោយប៉ែត បានបញ្ជូនពលរដ្ឋខ្មែរខុសច្បាប់មកវិញ គិតជាមធ្យម ១០០នាក់ ក្នុងមួយថ្ងៃ បើតាមនគរបាលព្រំដែនរាយការណ៍ប្រចាំថ្ងៃ។ ដូច្នេះរដ្ឋាភិបាលត្រូវទទួលខុសត្រូវនូវសុវត្ថិភាព ការធ្វើដំណើរជូនពួកគាត់ ទោះបីពួកគាត់ទៅដោយខុសច្បាប់ក៏ដោយ ត្រូវច្បាប់ក៏ដោយ យើងត្រូវសិក្សាពីពួកគាត់ តើពួកគាត់ទៅដោយការជួញដូរឬយ៉ាងណា? ពេលដឹងពីមូលហេតុ ត្រូវដោះស្រាយជូនគាត់
៣-ក្រសួងបានលើកទឹកចិត្ត និងជម្រុញឱ្យមានកិច្ចសហប្រតិបត្តិការ ការចុះអនុសារណៈ(MOU) ជាមួយប្រទេសជិតខាង ជាពិសេសប្រទេសម៉ាឡេស៊ី៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ