ឯកឧត្តម អ៉ីវ លាង អគ្គា​ធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ អញ្ជើញជួបសំណេះ​សំណាលជាមួយប្រជាពលរដ្ឋនៅស្រុកបាភ្នំ ខេត្តព្រៃវែង
February 14, 2020    អ្នកទស្សនា :

      ព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អនុប្រធាន​ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាភ្នំ និងជាអគ្គា​ធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ អញ្ជើញជួបសំណេះ​សំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងវត្តស្នែរាន ភូមិស្នែរាន ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។

      បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍សង្ខេបអំពីសភាពការណ៍ទូទៅនៅក្នុងឃុំរួចមក ឯកឧត្តមបានថ្លែងការអរគុណ​និងកោត​សរសើរ វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់​ក្រុមការងារ​ទាំងថ្នាក់កណ្តាលនិងមូលដ្ឋានដែលធ្វើសកម្មភាពដូចភ្លៀងរលឹម ជាពិសេសបានចំណាយកម្លាំងកាយ ពេលវេលា និងថវិកា ក្នុងការដោះស្រាយបញ្ហាប្រឈមនិងសំណូមពរមួយចំនួនរបស់បងប្អូននាពេលកន្លងមក និងស្នើក្រុមការងារបន្តសកម្មភាពបែប​នេះតទៅទៀត។

      ឯកឧត្តម បានបន្តទៀតថា រាជរដ្ឋាភិបាលដឹកនាំដោយ​សម្តេចតេជោ ហ៊ុន សែន បាននឹងកំពុងរក្សាសុខសន្តិភាព ហើយសន្តិភាពនេះទើបនាំមកនូវការអភិវឌ្ឍន៍មកទល់សព្វថ្ងៃ ហេតុនេះយើងសូម "អរគុណ សន្តិភាព "។ រាជរដ្ឋាភិបាល បានប្តេជ្ញារក្សាសុខសន្តិភាព អធិបតេយ្យជាតិ ឯករាជ្យជាតិ ដោយមិនធ្វើការដោះដូរនឹងជំនួយណាមួយដើម្បីឲ្យបរទេសចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះឡើយ។ កម្ពុជាក្រោម​ការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើ​អោយកម្ពុជា ទទួលបានសុខសន្តិភាព និងរីកចម្រើនលើគ្រប់​វិស័យ ជាពិសេសវិស័យហេដ្ឋរចនាសម្ព័ន្ធ ស្ពាន ថ្នល់ ដែល​ជាសរសៃឈាមដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍ជាតិ។ សូមបង​ប្អូនចូលរួមថែរក្សា ការពារសន្តិភាព អោយបានគង់វង្ស ដើម្បីកម្ពុជាទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់។

      នៅពេលខាងមុខដ៏ខ្លីនេះ រោងចក្រមួយចំនួននឹងផ្អាកសកម្មភាព​ជាបណ្តោះអាសន្ន ដោយសារតែបញ្ហារីករាលដាលនៃជម្ងឺកូរ៉ូណា​ថ្មីកំពុងវាយប្រហារប្រទេសចិន ជាហេតុធ្វើឱ្យខ្វះវត្ថុធាតុដើម ព្រោះភាគច្រើននាំចូលពីប្រទេសចិន។ ឯកឧត្តមបានសង្កត់ធ្ងន់ថា សូមបងប្អូនកុំយល់ច្រឡំ កុំជឿតាមការផ្សព្វផ្សាយតាមហ្វេសប៊ុក សារព័ត៌មាន និងពួកអគិតមួយចំនួន តែងតែបំពុលសង្គម​យើង​នោះ​ថា ការផ្អាកនេះដោយសារមកពីការដកEBAឱ្យសោះ ជាពិសេសសូមបងប្អូន ប្រាប់កូនចៅកំពុងបម្រើការងារ​នៅបណ្តារោងចក្រ កុំបារម្ភចំពោះបញ្ហាផ្អាកនេះ។

      ពាក់ព័ន្ធនឹងជម្ងឺកូរ៉ូណាថ្មី បងប្អូនកុំមានការតក់ស្លុត ភ័យខ្លាច​ហួស​ហេតុ ជាពិសេសកុំជឿតាមប្រព័ន្ធសង្គមហ្វេសប៊ុកបានប្រឌិត​ព័ត៌មាន​មិនពិតនៅកម្ពុជា បងប្អូនសូមជឿលើតែដំណឹង​ចេញផ្សាយ​ដោយក្រសួងសុខាភិបាល និងប្រមុខរដ្ឋាភិបាល។

      ចំពោះបញ្ហាគ្រឿនញៀន បងប្អូនបន្តចូលរួមសហការផ្តល់ដំណឹង​ករណីមានការចែកចាយ ប្រើប្រាស់ ជូនមកសមត្ថកិច្ចមូលដ្ឋាន ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងស្នើសមត្ថកិច្ចមូនដ្ឋានបន្តបង្រ្កាបបញ្ហាគ្រឿនញៀន ល្បែងស៊ីសង ដើម្បីអនុវត្តគោលនយោបាយ​ភូមិ-ឃុំមានសុវត្ថិភាពប្រកបដោយប្រសិទ្ធភាព។

       បងប្អូនប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហាប្រឈម សំណូមពរ មានអណ្តូងទឹកចំនួន២ ឆ្លៀតពេលនោះលោកអាចារ្យវត្ត​ស្នែរានបានស្នើសុំអញ្ជើញឯកឧត្តមជាអធិបតីក្នុងពិធីឆ្លងមហាកុដិក្នុងខែមេសាខាងមុខ ហើយ​ឯកឧត្តមបានទទួលយក និងដោះស្រាយជូនតាមសំណូមពរទាំង​អស់នោះភ្លាមៗតែម្តង។

      ឆ្លៀតឱកាសជួបសំណេះសំណាលនោះដែរ ឯកឧត្តមបានផ្តល់ជូន​នូវ​លោក​យាយទីទាល់ក្រចំនួន៤រូប ដោយទទួលបានអង្ករ១បេ ទឹកស៊ីអៀវ១យួរ ទឹកត្រី១យួរ មី១កេះ ទឹក១យួ ត្រីខ១យួរ និងថវិកាមួយចំនួន។

      វេទិការនេះមានការអញ្ជើញចូលរួមពី ក្រុមការងារថ្នាក់​ជាតិចុះជួយ​ឃុំ ប្រធាន-សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបា​លរងស្រុក លោកអធិការស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍ ប្រធានមណ្ឌលសុខភាព មេភូមិ និងអាជ្ញាធរពាក់ព័ន្ធ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ