ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងអនុក្រឹត្តស្តីពីកិច្ចប្រតិបត្តិការ និងកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិ និងកងរាជអាវុធហត្ថ
February 13, 2020    អ្នកទស្សនា :

      នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងអនុក្រឹត្តស្តីពីកិច្ចប្រតិបត្តិការ និងកិច្ចសហប្រតិបត្តិការរវាងនាយនគរបាលជាតិ និងនាយទាហាននៃកងរាជអាវុធហត្ថ ក្នុងពេលបំពេញមុខងារជានគរបាលយុត្តិធម៌ ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី ស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ កងយោធពលខេមរភូមិន្ទ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃ នាយកដ្ឋាននីតិកម្មក្រសួងការពារជាតិ ក្រសួង ស្ថាប័ននានា ព្រមទាំងអង្គភាពពាក់ព័ន្ធជាច្រើនរូប។

     មានប្រសាសន៍បើកកិច្ចប្រជុំនាពេលនេះ ឯកឧត្តម សក់ សេដ្ឋា បានផ្តល់យោបល់ដល់អង្គប្រជុំថា ការរៀបចំតាក់តែងអនុក្រឹត្តស្តីពីកិច្ចសហប្រតិបត្តិការនេះ គួរផ្តោតលើកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងគោលដៅរួម គឺពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងពង្រឹងប្រសិទ្ធភាពនៃការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានានៅក្នុងសង្គម។ ឯកឧត្តម បានបញ្ជាក់ថា តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃកាលពីឆ្នាំ២០១៩កន្លងមក បទល្មើសនានាមានការកើនឡើង ប៉ុន្តែស្ថាប័នទាំងពីរ ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ មានកងកម្លាំងនគរបាលជាតិ និងកងរាជអាវុធហត្ថ ព្រមទាំងកងកម្លាំងអនុវត្តច្បាប់ផ្សេងទៀត ចាំបាច់ត្រូវរិះរកវិធានការឆ្លើយតបទៅនឹងកំណើននៃបទល្មើសទាំងនេះឱ្យបានទាន់ពេលវេលា ដើម្បីពង្រឹងសន្តិសុខនៅថ្នាក់ជាតិ និងថ្នាក់រាជធានី-ខេត្ត។

      ក្នុងឱកាសនោះ ឯកឧត្តម ក៏បានមានប្រសាសន៍វាយតម្លៃថា ជាទូទៅកងកម្លាំងទាំងពីរ ទាំងកងរាជអាវុធហត្ថ និងកងនគរបាលជាតិ បានខិតខំសហការគ្នាបានល្អលើការរក្សាសន្តិសុខ សណ្តាប់ធ្នាបសង្គម ដែលរាល់បញ្ហាទាំងអស់នោះ គឺកងកម្លាំងទាំងពីរតែងតែគ្រប់គ្រង និងទប់ស្កាត់បានជោគជ័យ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ