ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អំពាវនាវឲ្យ​ខេត្ត​ជាប់ព្រំដែន​បង្កេីនការទប់ស្កាត់រាល់បទល្មេីសគ្រប់ទម្រង់
February 12, 2020    អ្នកទស្សនា :

      ក្នុងកិច្ចប្រជុំ​លទ្ធផលស្ដីពី​ ការត្រួតពិនិត្យ​ និងវាយតម្លៃការិយាល័យទំនាក់ទំនងព្រំដែន​ (BLO)​ចំនួន១៤​ ក្នុងខេត្តចំនួន១១​ ឆ្នាំ២០១៩​ នៅថ្ងៃទី១២​ ខែកុម្ភៈ​ ឆ្នាំ​២០២០ នាទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអំពាវនាវ​ទៅដល់​អាជ្ញាធរខេត្ត​ជាប់ព្រំដែន​ ត្រូវបង្កេីនការយកចិត្តទុកដាក់​ ដេីម្បីធ្វេីការបង្ក្រាបបទល្មេីសគ្រប់ទម្រង់ជាពិសេស​ ធ្វេីឲ្យព្រំដែនមានសន្ដិភាព​ និងការអភិវឌ្ឍ។

      ឯកឧត្តមមានប្រសាសន៍ថា "ខេត្តត្រឡប់ទៅវិញប្រជុំដឹកនាំក្នុងឋានៈជាប្រធាន​ ក្នុងការដឹកនាំកិច្ច​ប្រជុំការងាររួមបង្កេីតជាចលនាមួយ​ឲ្យស្រុះគ្នា​ ហេីយបានផលប្រយោជន៍រួម​ ដេីម្បីទប់ស្កាត់រាល់បទល្មេីគ្រប់ទម្រង់ មិនមែនត្រឹមតែបទល្មេីសគ្រឿងញៀនទេ"។

      ដោយឡែក លោកឧត្តមសេនីយ៍ទោ ហេង ច័ន្ទដារ៉ា អនុប្រធាននាយកដ្ឋានច្បាប់នៃអគ្គលេខាធិការ​ដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា ការិយាល័យ BLOs ខ្លះមានស្ថានភាពប្រកបដោយសន្ដិភាព ហើយក៏មាន ទីតាំងការិយាល័យ BLOs ខ្លះមានស្ថានភាពពិបាកខ្លាំង។ ជាពិសេស ការិយាល័យ BLOs មានភ្លើងអគ្គិសនី ប្រព័ន្ធអ៊ីនធើណែត និងប្រព័ន្ធទូរស័ព្ទ៣G ដើម្បីប្រើប្រាស់ជាប្រចាំ។ ជាងនេះទៅទៀត ការិយាល័យ BLOs មានស្លាក សញ្ញាសម្គាល់នៃការិយាល័យ BLO ដែលឧបត្ថម្ភដោយ អង្គការ UNODC។

      លោក ឧត្តមសេនីយ៍ទោ អះអាងថា មានខេត្ត និងអភិបាលខេត្តមួយចំនួន មិនយកចិត្តទុកដាក់ទៅលើទីតាំង ការិយាល័យ BLO ព្រមទាំងមិនជួយឧបត្ថម្ភថវិកាទៅដល់ការិយាល័យ BLO ។ លោកបន្តថា ក្រោយពីទទួលបាន សេចក្ដីសម្រេច ពីការកែសម្រួលសមាសភាព តួនាទី និងភារកិច្ចការិយាល័យ BLO ពីឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនមក ថ្នាក់ខេត្ត និងសមាជិក BLO ទាំងអស់យល់ច្បាស់អំពីតួនាទី និងភារកិច្ចរៀងៗខ្លួន។

      សូមជម្រាបថា ការិយាល័យទំនាក់ទំនងព្រំដែន (BLO) មាន១៩មានទីតាំង នៅខេត្តចំនួន១៣ តាមបណ្ដាខេត្តជាប់ព្រំដែន ដូចជា៖កម្ពុជា-ថៃ ,កម្ពុជា-ឡាវ និងកម្ពុជា-វៀតណាម។ ការិយាល័យ BLO មានភារកិច្ចសហការ ជាមួយខេត្តប្រទេសជាប់ព្រំដែន ដើម្បីផ្ដល់ព័ត៌មានឲ្យគ្នា ទៅវិញ ទៅមក ដើម្បីទប់ស្កាត់ បង្ក្រាបការចរាចរគ្រឿងញៀន ព្រមទាំងបទល្មើសផ្សេងៗផងដែរ។ជាពិសេស ការិយាល័យ BLO សម្របសម្រួលការងារពាក់ព័ន្ធ ភូមិ ឃុំ សង្កាត់ គ្មានគ្រឿងញៀន នៅតាមព្រំដែន ជាដើម៕

ដោយ ៖ នាយករដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ