ក្រសួងមហាផ្ទៃ រីករាយបន្តកិច្ចសហប្រតិបត្តិការជាមួយ UNHCR លើការងារជួយគាំទ្រកិច្ចការជនភៀសខ្លួននៅកម្ពុជា
February 11, 2020    អ្នកទស្សនា :

       សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងនូវការអបអរសាទ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជានិង ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនប្រចាំកម្ពុជា (UNHCR) ជាពិសេស លើការងារជួយគាំទ្រកិច្ចការជនភៀសខ្លួន និងជនស្វែងរកសិទ្ធិជ្រកកោន។ ជាមួយគ្នានេះ សម្តេចក្រឡាហោម ក៏បានឱ្យដឹងដែរថា កម្ពុជា ជាប្រទេសហត្ថាលេខីនៃអនុសញ្ញាស្តីពីជនភៀសខ្លួន ឆ្នាំ១៩៥១ ហើយកម្ពុជាមានភារកិច្ច ទទួល និងពិនិត្យរាល់សំណើជនទាំងឡាយណាដែលគេចចេញពីការធ្វើទុក្ខបុកម្នេញលើសិទ្ធិសេរីភាព ក្រោមហេតុផលនយោបាយឬ ក៏ជនដែលរត់គេចពីសង្រ្គាម និងដែលស្ថិតក្រោយអនុសញ្ញាស្តីពីជនភៀសខ្លួននេះ។

      សម្តេចក្រឡាហោម លើកឡើងបែបនេះក្នុងឱកាសអនុញ្ញាតឱ្យអ្នកតំណាងទើបតែងតាំងថ្មី នៃអង្គការ UNHCR ប្រចាំប្រទេសកម្ពុជា វៀតណាម និងឡាវ ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នាទីស្តីការក្រសួងមហាផ្ទៃ។

       នៅក្នុង ឱកាសនោះដែរ លោក Gluseppe de Vincentiis អ្នកតំណាងទើបតែងតាំងថ្មី បានថ្លែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាល កម្ពុជា ដែលជារដ្ឋហត្ថលេខីនៃអនុសញ្ញាស្តីពីជនភៀសខ្លួន ដោយក្នុងតំបន់អាស៊ានមិនមានប្រទេសច្រើនចូលរួមក្នុងអនុសញ្ញានេះទេ។ ទន្ទឹមនឹងនេះ លោកក៏បានបង្ហាញនូវការបេ្តជ្ញាចិត្តបន្តជួយគាំទ្រ ក៏ដូចជាចែករំលែកនូវបទពិសោធន៍ ជាមួយក្រសួងមហាផ្ទៃ ព្រមទាំងអង្គភាពពាក់ព័ន្ធទាំងអស់ លើការងារជនភៀសខ្លួន  និងជនស្វែងរកសិទ្ធិជ្រកកោណផងដែរ។ លោក Gluseppe de Vincentiis ក៏បានសម្តែងនូវការសាទរចំពោះវឌ្ឍនភាពរបស់កម្ពុជា ក្នុងការៀបចំប្រព័ន្ធអត្រានុកូលដ្ឋាន ដែលនេះគឺជាកិច្ចការមួយដ៏មានសារៈសំខាន់ និងជាការរួមចំណែកក្នុងការគ្រប់គ្រង ក៏ដូចជាចុះបញ្ជីចំនួនជនភៀសខ្លួន  និងជនស្វែងរកសិទ្ធិជ្រកកោប្រកបដោយប្រសិទ្ធភាព ។ លោកមានក្តីរីករាយក្នុងការ ជួយគាំទ្រដល់ក្រសួងមហាផ្ទៃក្នុង ការអនុវត្តភារកិច្ចរបស់ខ្លួន ទាក់ទងទៅនឹងការងារជនភៀសខ្លួន និងជនស្វែងរកសិទ្ធិជ្រកកោណនេះឱ្យស្របទៅតាមស្តង់ដារអន្តរជាតិ។

       ជាចុងក្រោយសម្តេចក្រឡាហោម ក៏បានលើកឡើងដែរថា ក្នុងតំបន់អាស៊ាន គឺមានតែកម្ពុជា និងប្រទេសហ្វីលីពីនប៉ុណ្ណោះដែលជាប្រទេសហត្ថលេខីនៃអនុសញ្ញាស្តីពីជនភៀសខ្លួន ឆ្នាំ១៩៥១ ជាមួយគ្នានេះសម្តេចគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់លោក Gluseppe de Vincentiis ក្នុងការជួយគាំទ្រមកលើ ការបណ្តុះបណ្តាលសមត្ថភាព ដល់មន្ត្រីដែលធ្វើការងារនេះ  ឱ្យបំពេញការងារមានវិជ្ជាជីវៈច្បាស់លាស់និង ប្រកបដោយប្រសិទ្ធភាព៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ