ប៉េឡារ៉ុស នឹងពិនិត្យលទ្ធភាពក្នុងការបង្កើនការវិនិយោគនៅកម្ពុជា
February 11, 2020    អ្នកទស្សនា :

ឯកឧត្តម Vladimir Goshin ឯកអគ្គរដ្ឋទូតប៉េឡារ៉ុស ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅវៀតណាម បានមានប្រសាសន៍ថា ប៉េឡារ៉ុសកំពុងពិនិត្យលទ្ធភាពស្វែងរកឱកាស​បង្កើននូវការវិនិយោគ នៅប្រទេសកម្ពុជា ។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម Vladimir Goshin ចាត់ទុកកម្ពុជាជាប្រទេសដ៍មានសារៈសំខាន់នៅក្នុងសមាគមប្រជាជាតិ អាស៊ី-អាគ្នេយ៍
ទាំងលើទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច។ លើសពីនេះឯកឧត្តមយល់ឃើញថា ប៉េឡារ៉ុស-កម្ពុជា ត្រូវបន្ដពង្រីក និងពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទៅលើគ្រប់វិស័យជាពិសេស វិស័យសេដ្ឋកិច្ច។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងគាំទ្រចំពោះ ប៉េឡារ៉ុស ដែលមានបំណងស្វែងរកការវិនិយោគនៅប្រទេសកម្ពុជា និងបានចាត់ទុក ប៉េឡារ៉ុស ជាមិត្តចាស់របស់កម្ពុជាក្នុងការបន្ដពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្លាថែមទៀត។

ដោយឡែក សម្ដេចក្រឡាហោម ក៏បានស្នើឲ្យ ប៉េឡារ៉ុស ពិនិត្យលទ្ធភាពបង្កើននូវកិច្ចសហប្រតិបត្តិការ រវាងក្រសួងមហាផ្ទៃ ជាមួយស្ថាប័នពាក់ព័ន្ធរបស់ប៉េឡារ៉ុស នៅលើវិស័យនគរបាលជាតិផងដែរ។
ជាការឆ្លើយតប ឯកឧត្តម Vladimir Goshin ឯកភាពចំពោះការលើកឡើងរបស់សម្ដេច ក្នុងការបង្កើតឲ្យមានកិច្ចសហប្រតិបត្តិការរវាង ក្រសួងមហាផ្ទៃ ជាមួយនឹងក្រសួងកិច្ចការផ្ទៃក្នុងរបស់ប៉េឡារ៉ុស ដែលតាមរយៈការបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរអាចពិនិត្យមើលលើកិច្ចការពាក់ព័ន្ធនានា ដូចជា ការងារប្រយុទ្ធប្រឆាំងនៅឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសផ្សេងៗ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ